ព្រឹតិ្តការណ៍ថ្មីៗ

ផ្លូវថ្មគោលហ្នឹង! អត់ប្រព័ន្ធលូ ទឹកលិចជះក្លិនអាសោចយូរឆ្នាំ ព្រឹកម៉ិញ ចៅហ្វាយក្រុង ឈានជើងទៅដល់ហើយ

1 ឆ្នាំ មុន 331 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃ​សៅរ៍ ០៦រោច ខែ​ស្រាពណ៌ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹងថ្ងៃទី០១ ខែកញ្ញា​ ឆ្នាំ២០១៨នេះឯកឧត្ដម ឃួង ស្រេង អភិបាល​នៃ​ គណៈអភិបាល​រាជធានីភ្នំពេញបានដឹកនាំ​មន្ទីរ​ជំនាញ អាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាព ផ្លូវលេខ ១២៣CC ស្ថិតនៅក្នុងភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលផ្លូវមួយខ្សែនេះបានទទូលរងការខូចខាត ពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលនឹងត្រូវស្ថាបនាថ្មីឡើងវិញដោយចាក់បេតុងឆ្អឹងដែកដែលមានបណ្តោយប្រវែង ៩៧០ម៉ែត្រ​ និងទទឹងប្រវែង ៧ម៉ែត្រ ជាមួយនឹងបណ្តាញលូផងដែរ ។

បន្ទាប់​ពី​ចុះ​ពិនិត្យស្ថានភាព​ផ្លូវ​ថ្នល់រួច​ឯកឧត្ដមអភិបាល​បានបន្តចុះមកសួរសុខទុក្ខ​ និងពិនិត្យមើលការចាត់ចែងការដឹកទឹកស្អាតចែកចាយជូនប្រជាពលរដ្ឋ នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ដែលប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះ​បាននិងកំពុងមានបញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់ ទើបរដ្ឋបាលរាជធានីភ្នំពេញ បង្កើតអោយមានរថយន្តដឹកទឹកជូនប្រជាពលរដ្ឋដល់តាមខ្នងផ្ទះតែម្តងជាមួយនឹងតំលៃរដ្ឋ៕

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ