ព្រឹតិ្តការណ៍ថ្មីៗ

បុរស​ម្នាក់ត្រូវបាន​សាច់ញាតិ​ប្រទះឃើញ​ស្លាប់​ផ្កាប់មុខ ក្នុង​ទឹក​ស្រែ បង្ក​ការភ្ញាក់ផ្អើល នៅ​ពោធិ៍សាត់

1 ឆ្នាំ មុន 178 តូ សុផល

ខេត្តពោធិ៍សាត់ ៖ ម៉ោង 12:07 នាទីថ្ងៃព្រហស្បតិ៍ ៤ រោច ខែស្រាពណ៌ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨
នៅក្នុង​ស្រែ​ត្រង់ចំណុច​ប៉ាយ​ឡាយ ស្ថិតក្នុង​ភូមិ​បឹង​ស្មុគ ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ត្រូវគេប្រទះឃើញជនរងគ្រោះ​ផ្កាប់មុខ(ស្លាប់)ក្នុង​ទឹក​ស្រែ​ជនរងគ្រោះស្លាប់ឈ្មោះ គង់ ឡា​ដាំង ភេទ​ប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ.ឃុំ​កើតហេតុ ប្រពន្ធ​ឈ្មោះ បុិល អ៊ុក អាយុ ៤៨ឆ្នាំ និង​មានកូនស្រី​០១ម្នាក់​ក្នុងបន្ទុក​គ្រួសារ។
សមត្ថកិច្ច​ចុះ​ពិនិត្យនិង​ស្រាវជ្រាវ​ជុំវិញ​កន្លែងកើតហេតុ ឃើញថា​ជនរងគ្រោះ​អាច​ស្លាប់​ដោយសារ​លង់ទឹក​ ខណៈ​លើ​ខ្លួនប្រាណ​សាកសព​ពុំ​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​សង្ស័យ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះទេ ហើយក៏​អាច​បណ្ដាលមកពី​កើត​ជំងឺ​ខ្យល់គ នៅ​គ្រា​ដែល​គាត់​កំពុង​ដើរ​ក៍​អាច​ងងឹតមុខ​ដួល​បែបនេះ សាកសព​បានធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ