ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីនគរបាលជាតិចំនួន១៣០រូប ត្រូវបានប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិនៅទីបញ្ជាការវរៈការពារព្រំដែន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

11 ខែ មុន 631 តូ សុផល

ព្រៃវែង៖  នាព្រឹកថ្ងៃ សុក្រ ៥រោច  ខែស្រពណ៍ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិង ថ្ងៃទី៣១  ខែ សីហា  ឆ្នាំ ២០១៨ នៅទីបញ្ជាការវរៈសេនាតូចការពារ ព្រំដែនគោក ៦០៧ ស្ថិតក្នុងភូមិ សំរោង ឃុំ ល្វា ស្រុកព្រះស្តេច បានរៀបចំ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាកឋានន្តសក្តិ មន្រ្តីនគរបាលជាតិ វរៈសេនាតូចការពារ ព្រំដែនគោក នៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង  ពិធីនេះស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ស្រេង ជា  ស្នងការ នៃស្នការដ្ឋនានគរបាលខេត្តព្រៃវែង  

 ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ លោកឧត្តមសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងវរៈព្រំដែន៦០៧ មេបញ្ជាការ យោធាការពារព្រំដែន លោកអធិការ ស្រុកព្រះស្តេច ,ស្រុកបាភ្នំ ,កំពង់ត្របែក និងលោកអធិការស្រុកពាមជរ ប្រធានប៉ុស្តិ៍នគរបាលការពារព្រំដែន គ្រប់ប៉ុស្តិ៍ សរុបចំនួន ១៨៥   នាក់ ។

 

បន្ទាប់មកវរសេនីយ៍ឯក ឃួន វ៉ាន់ថេន  មេបញ្ជាការវរៈ៦០៧ ធ្វើរបាយការស្វាគមន៍ ស្តីពីកិច្ចថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ តាមខ្សែបន្ទាត់ព្រំដែន។

លោកវរសេនីយ៍ឯក ផល អឿន ប្រធានការិយាល័យ បុគ្គលិក អានប្រកាស និងសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ និងត្រូវបានតម្លើងឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ ចំនួន ១៣០រូប ក្នុងនោះថ្នាក់ វរសេនីយ៍ត្រី ចំនួន២រូបគឺមេបញ្ជាការរងវរៈ ថ្នាក់អនុសេនីយ៍ឯក ២៤ រូប ថ្នាក់អនុសេនីយ៍ទោ ៦២ រូប ថ្នាក់អនុសេនីយ៍ត្រី ៣២ រូប ថ្នាក់ព្រិន្ទបាលឯក ៧ ថ្នាក់ព្រិន្ទបាលទោ ២  និង ថ្នាក់ពលបាលទោ ១រូប ។ ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ បានអញ្ជើញបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាល វរៈសេនាតូច៦០៧ ។

លោក វរសេនីយ៍ត្រី ស៊ិន ស៊ីណាត មេបញ្ជាការរងវរៈ ដែលទើបតែងតាំងថ្មី  បាន ប្តេជ្ញាចិត្តនិងអនុវត្តអោយបាន ជោគជ័យ រាល់ភារៈកិច្ច រាជរដ្ឋាភិបាលប្រគល់ជូន ក្រសួងមហាផ្ទៃ  និងថ្នាក់ដឹកនាំខេត្ត បានដាក់ចេញ ដើម្បីសម្រេចបាន នូវកិច្ចការ ទាំងអស់នេះ  លោកនឹងរួមសហការគ្នា សាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានរឹងមាំ ដើម្បីបំរើ និងផ្តល់សេវាសាធារណៈ ដោះស្រាយនូវរាល់ សូមណូមពរនានា ជូនប្រជា ពលរដ្ឋអោយបានល្អដោយផ្អែកតាមគោលការណ៏ច្បាប់អោយបានទាន់ពេលវេលានិងខិតខំអនុវត្តអោយបានជោគជ័យនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថភាពទាំង ៩ចំនុច របស់ផរាជរដ្ឋាភិបាលអោយបានជោគជ័យ។

ឧត្តមសេនីយ៍ទោ ស្រេង ជា   ក៍បានកោតសរសើរ​ចំពោះមន្រ្តីនគរបាលការពារ ព្រំដែន ដែលបាន ខិតខំប្រឹងប្រែងថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ បានល្អប្រសើរនិង ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ តាមខ្សែ បន្ទាត់ព្រំដែន ។

 ក្នុងនោះ លោកស្នងការក៍បានធ្វើការជម្រុញឲ្យដល់មេបញ្ជាការរង ២រូប ដែលទើបចូលកាន់តំណែងថ្មី ត្រូវបំពេញភាព ចន្លោះ ប្រហោងមួយចំនួន ទាំងការ រក្សាសន្តិសុខ និងការអនុវត្តន័ច្បាប់ ។ មិនត្រូវឲ្យមន្ត្រីនគរបាលក្រោមឱវាទណាម្នាក់ ទទួលការថ្នាំងថ្នាក់ និងភាពអយុត្តិធម៌នោះឡើយ ពិសេសការប្រើប្រាស់ពាក្យ សម្តីមិនត្រូវគំរូស គំរើយដាក់ កងកម្លាំងថ្នាក់ក្រោម និងពលរដ្ឋ ។

ឧត្តមសេនីយ៍ ស្នងការ បានបន្តទៀតថា សូមឲ្យលោកអធិការដែលទើបតែងតាំថ្មី បន្តទប់ស្កាត់ បង្រ្កាប នូវអំពើលួច ឆក់ប្លន់ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ការនេសាទត្រីខុសច្បាប់  និងល្បែងស៊ីសងគ្រប់ប្រភេទធានាឲ្យបាននូវសុវត្ថិភាព ជូនប្រជាពលរដ្ឋ  ជាពិសេស សហការណ៍ឲ្យល្អ ជាមួយ អង្គភាពពាក់ព័ន្ធ រវាងស្រុក ជាប់ព្រំប្រទល់ ដើម្បីទប់ស្កាត់រាល់បទល្មើសនានា បានទាន់ ពេលវេលា ត្រូវ បង្កើន សមត្ថភាពបន្ថែមទៀត  ដើម្បីអនុវត្តនូវតួនាទីភារៈកិច្ច ដែលរាជរដ្ឋា ភិបាល និង ក្រសួងមហាផ្ទៃ  ប្រគល់ជូនប្រកបដោយប្រសិទ្ធភាព និងជំនឿទុកចិត្ត ពីសំណាក់ ប្រជាពលរដ្ឋ។

ត្រូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ខិតខំបន្តទៀត ឈរជើងតាមខ្សែបន្ទាត់ ព្រំដែនត្រូវចូលរួមទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែននិងបទល្មើសសេដ្ឋកិច្ចរាល់ទំនិញគេចពន្ធ ការជួញដូរគ្រឿងញៀនឆ្លងដែន ជួញដូរមនុស្ស ពលករចំណាក​ស្រុកខុសច្បាប់ ត្រូវចាត់វិធានការចំពោះមេខ្យល់តាមច្បាប់ ៕ ដោយ ចាន់ សុធា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!