ព្រឹតិ្តការណ៍ថ្មីៗ

លោក ណុប ប៊ុនហ៊ សកម្មជនដ៏ខ្លាំងរបស់អតីតបក្សសង្គ្រោះជាតិ ប្រចាំខណ្ឌចំការមន ដែលបំផុសឲ្យមនុស្សចាំទទួល កឹម សុខា នៅគុកត្រពាំងផ្លុង ប្រកាសចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជាហើយ

1 ឆ្នាំ មុន 246 តូ សុផល

រាជធានីភ្នំពេញ​ ៖ លោក ណុប ប៊ុនហ៊ សកម្មជនដ៏ខ្លាំងម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិ ប្រចាំខណ្ឌចំការមន ដែលជាមេក្លោងដើរប្រមូលមនុស្សទៅចាំទទួលលោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំនោះ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅពេលនេះ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាហើយ។

កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ លោក ណុប ប៊ុនហ៊ បានទៅអុជធូបស្បថស្បែនៅមុខព្រះអង្គដងកើ មុខព្រះបរមរាជវាំងថា នឹងសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។

ក្រោយពីទទួលបានអនុសាសន៍ដឹកនាំរបស់អភិបាលរាជធានីភ្នំពេញ, លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ព្រំ សំខាន់ អភិបាលខណ្ឌចំកាមន បាននាំលោក ណុប ប៊ុនហ៊រ ទៅស្បថនៅព្រះអង្គដងកើថា ឈប់បម្រើការងារឲ្យអតីត​គណបក្សសង្គ្រោះជាតិ​តទៅទៀតហើយ និងបានសុំចូលបម្រើគណបក្សប្រជាជនវិញដោយស្ម័គ្រចិត្តចេញពីបេះដូង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ពីលើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាងមួយម៉ឺននាក់នៅក្នុង​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាទៅកងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ឲ្យចាត់វិធានការលើឈ្មោះ ណុប ប៊ុនហ៊ ផងដែរ។ ជននេះត្រូវបានសម្តេចតេជោ អះអាងថា ជាមេចលនាបំផុសប្រជាពលរដ្ឋ ឲ្យទៅរង់ចាំទទួលលោក កឹម សុខា ពីពន្ធនាគារ។

លោក ណុប ប៊ុនហ៊ ត្រូវបានគេដឹងថា ជាមេដឹកនាំចលនាដ៏ខ្លាំងម្នាក់របស់អតីតបក្សសង្គ្រោះជាតិ ប្រចាំខណ្ឌចំការមន។ បច្ចុប្បន្នបុគ្គលរូបនេះ ក្រៅពីបម្រើការងារជូនអតីតបក្សប្រឆាំង ក៏ជាអ្នករកស៊ីទិញ និងលក់ដីធ្លីម្នាក់ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ