ព្រឹតិ្តការណ៍ថ្មីៗ

ផ្គើនបទបញ្ជា នាយករដ្ឋមន្ត្រី អភិបាលខេត្តក្រចេះ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ទល់ភ្នែកមើល ឈ្មួញវៀតណាម ចូលទិញឈើប្រណិត មិនបង្ក្រាប!

2 សប្តាហ៍ មុន 389 តូ សុផល

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋរិះគន់ថា កាលពីអភិបាលខេត្តចាស់ គ្មានចំណាត់ការបង្ក្រាបលើបទល្មើសព្រៃឈើក្នុងខេត្តទាំងមូល ទោះជាដកចេញដាក់អភិបាលខេត្តថ្មីហើយ នៅតែគ្មានអ្វីប្រសើរឡើងឡើយ គឺដៀតែក្នូច ក្រូច និង ពោន។

ពួកគាត់បន្តថា បើនិយាយនាយប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍ជ័យឃ្លាំងវរៈកាពារព្រំដែនគោក៩១៩ វិញ ចប់និងវាចារទៅហើយ គឺបើដៃអោយជនជាតិវៀតណាមចូលមកទិញឈើ នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងយ៉ាងអាណាធិបតេយ្យ។

លោក ឌឹម រដ្ឋា នាយប៉ុស្តិ៍ជ័យឃ្លាំង និង លោក នាយរងប៉ុស្តិ៍ឈ្មោះ ហូ រតនា រងការចោទប្រកាន់ ពីមហារជនថា ជាអ្នកបើកដៃអោយក្រុមឈ្មួញជនជាតិវៀតណាមមកទិញឈើ នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងរាល់ថ្ងៃនេះយ៉ាងអណាធិប្បតេយ្យដើម្បីទទួលលាភសក្ការៈ មិនដែលខ្វល់ រឿងសំខាន់ បានលុយដាក់ហោប៉ាវជាការស្រេច។

តាមប្រភពប្រជាពលរដ្ឋដែលរស់នៅជិតភូមិស្ពានទី២ ទី៣ ជ័យឃ្លាំង ក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ ផ្លូវឆ្ពោះច្រកប៉ុសិ៍ជ័យឃ្លាំង ជាប់ព្រំប្រទល់ប្រទេសវៀតណាម បានអោយសារព័ត៌មានដឹងនៅថ្ងៃទី ២៩ ខែសីហាឆ្នាំ២០១៨នេះ ក្នុង១ថ្ងៃៗ មានក្រុមឈ្មួញសំរុក ដឹកឈើប្រភេទសុក្រំ បេង ស្រឡៅដែល មានមុខកាត់ធំៗមានប្រវែងៗ(ដែលក្រុមឈ្មួញប្រើរូបភាព ពីមុនដឹកតាមរថយន្ត ឥឡូវប្តូររូភាពដោយជួលប្រជាពលរដ្ឋអោយដឹកតាមម៉ូតូវិញ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច) យកទៅលក់អោយក្រុមឈ្មួញវៀតណាម ដែលកំពុងតែឈរចាំទិញឈើនៅជិតតំបន់ប៉ុស្តិ៍ជ័យឃ្លាំងស្រាប់ ដោយមាន លោក ហូ រតនា ជាអ្នកមើលការខុសត្រូវនិង កាង អោយក្រុមឈ្មួញវៀតណាមទាំងនោះ ទើបធ្វើអោយក្រុមឈ្មួញវៀតណាមមានឱកាសចូលមកទិញឈើតាមអំពើចិត្ត ដោយមិនខ្លាចសម្ថកិច្ចបង្ក្រាបនោះទេ។

ប្រជាពលរដ្ឋបន្តទៀតថា សកម្មភាពនេះគឺមានរយៈពេលតាំងពីមុនបោះឆ្នោតថ្នាក់ជាតិមកម្លេះ។

ក្រុមឈ្មួញវៀតណាមទិញឈើបានគ្រប់ចំនួនដាក់តាមរថយន្តឆ្នៃហើយពួកគេធ្វើការដឹកជញ្ជូនតាមច្រករបៀងក្បែប៉ុស្តិ៍នោះឆ្លងទៅប្រទេសវៀតណាមក្នុង១ថ្ងៃ ជាច្រើនម៉ែត្រគូបមិនក្រោមពី២០ទៅ៥០ម៉ែត្រគូប នោះទេ(នេះបើយោងតាមការអោយដឹងពីមន្ត្រីប៉ូលីស និងមន្ត្រីទាហ៊ាន ដែលឈរជើងនៅតំបន់នោះដែលសុំអោយសារព័ត៌មានយើងសុំមិនអោយបញ្ចេញឈ្មោះ។

ឈើទាំងអស់នោះ ក្រុមឈ្មួញកាប់ដឹកតាមម៉ូតូពីតំបន់ព្រៃការពារកែវសីម៉ា និងតំបន់ព្រៃការពារភ្នំ ព្រេចខេត្តមណ្ឌុលគីរី ដឹកឆ្លងកាត់តាមផ្លូវជាតិ៧៦A ឆ្លងចូលតាមច្រកផ្លូវផ្សារការបី K3A ស្រុកស្នួលខេត្តក្រចេះឆ្ពោះទៅកាន់ច្រកជ័យឃ្លាំង លក់អោយក្រុមឈ្មួញវៀតណាមដែលចាំទិញឈើទាំងយប់ទាំងថ្ងៃមិនខ្លាចរអែងសមត្ថកិច្ចទេ។

ដោយពួកគេសំអាងអំណាចលើ លោក ហូ រតនា ជាអ្នកកាងដ៍រឹងមាំស្រាប់។ លោក ឌឹម រដ្ឋា មេប៉ស្តិ៍ជ័យឃ្លាំងបានប្រាប់ថា លោកមិនបានដឹងទេរឿងនេះទេ សួរ ទៅលោក ហូ រតនា ទៅព្រោះការងារនេះលោកប្រគល់អោយគាត់ហើយ។

ចំណែក លោក សួង ចំរើន មេបញ្ជាការវរៈ ការពារព្រុំដែនគោក៩១៩ មិនអាចសុំការបំភ្លឺបាន ទេ ជុំវិញកូនចៅរបស់ខ្លួនដែលបើកដៃអោយក្រុមឈ្មួញវៀតណាម មកទិញឈើលើទឹកដីខ្មែរយ៉ាងអនាធិប្បតេយ្យ ក្នុងខេត្តក្រចេះ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង។

ចំណែក លោក ស៊ឹង សំណាង មេញ្ជាការគ២ចំណុះអោយវរៈការពារព្រុំដែនគោក លេខ២០៤ ឆ្លើយថា អោយ សួរ លោក ហូ រតនា ទៅការងារនេះលើលោក រតនា ជាអ្នកចាត់ចែង។

ប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត លោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត និង លោក ណៃ តឹង ឡឹង ជាមេកើយយរបស់មន្ត្រីអស់នោះ សូមជួយពិនិត្យដុះក្អែល កូនចៅខ្លួនផង កុំអោយពួកគាត់ចេះតែឆ្លើយដាក់គ្នាយកតែរួចខ្លួន ដើម្បីលុយចូលហោប៉ាវ បណ្តោយអោយបទល្មើសព្រៃឈើជាក់ស្តែង ក្នុងតំបន់ដែលអស់លោកគ្រប់ មិននាំគ្នាទប់ស្កាត់ ឬបង្ក្រាបដូចសព្វថ្ងៃនេះ ធនធានធម្មជាតិព្រៃឈើប្រាកដ ជាហិនហោចជាក់ជាពុំខានឡើយ ដោយសារតែអស់លោកជាមន្ត្រីគ្រាប់ល្ពៅនាំគ្នាបំផ្លាញជាតិអស់ទាំងនោះ។

គួររំលឹកដែរថា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាស និងក្រើនរំលឹក ដល់មន្រ្តី រដ្ឋបាលព្រៃឈើ និង មន្រ្តីបរិស្ថាន ផងដែរថា៖ ត្រូវតែរក្សាព្រៃឈើ ឲ្យនៅគង់វង្ស ត្រូវបង្រ្កាប ឲ្យអស់រាល់បទល្មើស ព្រៃឈើ ហើយសម្តេចតេជោ បានសង្កត់ធ្ងន់ៗថា៖ វិទ្យុ ទូរទស្សន៍ កុំខ្លាច ហើយបើបានរូប អាម្ចាស់ឈើទៀត កាន់តែប្រសើរ៕

អង្គភាពសារព័ត៌មាន TNN សូមស្វាគមន៍រាល់ការបកស្រាយបំភ្លឺពី សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីស្រាយចម្ងល់អោយមហាជនអស់មន្ទិលសង្ស័យ។ សូមទំនាក់ទំនង 0974444174

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ