ព្រឹតិ្តការណ៍ថ្មីៗ

របៀបវារៈសំខាន់ៗ ត្រូវបានលើមកពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌដូនពេញ

11 ខែ មុន 389 តូ សុផល

ភ្នំពេញ៖ ថ្ងៃសុក្រ ០៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៨ ម៉ោង ១៤:៣០នាទី នៅសាលប្រជុំរដ្ឋបាលសាលាខណ្ឌដូនពេញ មានបើកកិច្ចប្រជុំសាមញ្ញលើកទី ៥១ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ ក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី នូ ថាវរី អភិបាលរងខណ្ឌ តំណាងដ៍ខ្ពង់ខ្ពស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។
របៀបវារៈកិច្ចប្រជុំមានដូចខាងក្រោម៖
១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ៥០ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី២។
២. ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចការកែសម្រួលសមាសភាពក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ ខណ្ឌដូនពេញ។
៣. ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខណ្ឌដូនពេញ។
៤. ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្មខណ្ឌដូនពេញ។
៥. ពិនិត្យ និងអនុម័តសេចក្ដីព្រាងផែនការថវិកាសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌដូនពេញ។
៦. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ស្ដីពីការអនុវត្តការងារប្រចាំខែសីហា ឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌដូនពេញ។
៧. ពិនិត្យ និងអនុម័តសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែសីហា ឆ្នាំ២០១៨ ដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញ។
៨. ការងារផ្សេងៗ៖
ក. គម្រោងអាទិភាព សម្រាប់ការអភិវឌ្ឍន៍ ខណ្ឌដូនពេញ ឆ្នាំ២០១៩។
ខ. ការងាររៀបចងក្រងសេចក្ដីព្រាង ស្ដីពី ចក្ខុវិស័យ និងយុទ្ធសាស្ត្រនៃការរៀបចំប្លង់គោលប្រើប្រាស់ដី ខណ្ឌដូនពេញ ចក្ខុវិស័យឆ្នាំ២០៣៥។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!