ព្រឹតិ្តការណ៍ថ្មីៗ

ប្លន់សម្លាប់ នៅប្រទេសថៃ មកសង្ខំលាក់ខ្លួន នៅខេត្តកំពង់ស្ពឺ ត្រូវតាមចាប់ទៅផ្តន្ទាទោសតាមច្បាប់

2 ខែ មុន 589 តូ សុផល

កំពង់ស្ពឺ៖ ជនសង្ស័យ២នាក់ត្រូវ កម្លាំងជំនាញ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងប៉ូលីសអាំងទ័រប៉ូលនៃប្រទេសថៃឃាត់ខ្លួន ករណីឃាតកម្ម ប្លន់សម្លាប់នៅបទេសថៃ។

ប្រតិបត្តិការណ៍នេះ ធ្វើឡើង នៅរសៀលថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៨ នៅចំណុច ភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អនុវត្តដីកា តុលាការនៃប្រទេសថៃ ​ចាប់ជនជាតិថៃ។

គួររំលឹកដែរថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពប្លន់សម្លាប់លើស្រ្តី​ម្នាក់ ដែលជាជនជាតិថៃ យកទ្រព្យសម្បត្តិ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅប្រទេសថៃ ហើយគេច មកលាក់ខ្លួនជួលផ្ទះស្នាក់នៅ​ក្នុងភូមិ ឃុំខាងលើ។

ដកហូតបាន ម៉ូតូ ០២គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនជាវត្ថុតាង ប្រគល់ឱ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ