ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ ដាក់នាយនគរបាលជាន់ខ្ពស់ចំនួន១០រូប ឲ្យចូលនិវត្តន៍ និង៣រូបតែងតាំងមុខតំណែងជាអគ្គនាយនៃក្រសួងមហាផ្ទៃ

1 ឆ្នាំ មុន 577 តូ សុផល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បានទូលថ្វាយព្រះមហាក្សត្រ ស្នើសុំដាក់នាយនគរបាលជាន់ខ្ពស់ចំនួន១០រូបឲ្យចូលនិវត្តន៍ និង៣រូប តែងតាំងមុខតំណែងជាអគ្គនាយ នៃក្រសួងមហាផ្ទៃ ។ នេះបើយោងតាមលិខិតទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលចុះហត្ថលេខាថ្ងៃទី៣១ សីហា ២០១៨ នេះ។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា នាយនគរបាលជាន់ខ្ពស់ទាំង១០រូបរួមមាន៖ នាយឧត្តមសេនីយ៍ ម៉ៅ​ ប៊ុនណារិន, នាយឧត្តមសេនីយ៍ សុខ ផល, នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា, នាយឧត្តមសេនីយ៍ ថោង សំអាត, នាយឧត្តមសេនីយ៍ ផាង ពៅ, នាយឧត្តមសេនីយ៍ មួន សារ៉ន, នាយឧត្តមសេនីយ៍ សួស អង្គារ៍, នាយឧត្តមសេនីយ៍ ជួន សុវណ្ណ, នាយឧត្តមសេនីយ៍ ឯម សំណាង និងនាយឧត្តមសេនីយ៍ លី គឹមឡុង។

សូមអានខ្លឹមសារលម្អិតនៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ខាងក្រោមនេះ៖

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ