ព្រឹតិ្តការណ៍ថ្មីៗ

ពិតជាឃោឃៅមែន!រំលោភហើយសម្លាប់ទៀត?

1 ឆ្នាំ មុន 285 តូ សុផល

បាត់ដំបង៖នារីម្នាក់ត្រូវជនល្មោភកាមរំលោភរួចហើយយកគល់ឫស្សីវាយសម្លាប់ទម្លាប់ចូលក្នុងទឹកក្នុងគោលបំណងបំបាត់ភស្តុតាង។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិស្វាយស ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីវេលាម៉ោង១៦ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។

ក្រោយពីទទួលបានដំណឹងនេះភ្លាមលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី៣០ ខែសីហា ម្សិលមិញនេះ។

នារីរងគ្រោះ៖ឈ្មោះ ឆន សឿត ភេទស្រី អាយុ២៦ឆ្នាំរស់ភូមិ ឃុំ ស្រុក កើតហេតុខាងលើ។

យោងតាមការសុើបអង្គេតយ៉ាងមុឺងម៉ាត់ពីកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ៖ឆុន ឆន ភេទប្រុស អាយុ ២៦ឆ្នាំយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

នៅព្រឹកថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៨នេះជនសង្ស័យបានសារភាពចំពោះមុខសមត្ថកិច្ច
ថាៈ ខ្លួនពិតជាបានរំលោភនារីរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញកំពុងសាកសួរលម្អិតបន្ថែមនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ដោយសុខ កុសល

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ