ព្រឹតិ្តការណ៍ថ្មីៗ

ប​ង្គ្រា​ប​ករណី​ល្បែងស៊ីសង​ (​ជល់​មាន់​)​ ១​លើក​ ឃាត់ខ្លួន​បាន​អ្នកលេង​ចំនួន​ ០៨នាក់

2 ខែ មុន 167 តូ សុផល

បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ០៤​រោច​ ខែស្រាព​ណ៌​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៥​និង​៤០​នាទី​ នៅ​ចំណុច​វាលស្រែ​ ស្ថិត​ក្នុងភូមិ​ អន្លង់​រាំង​ ឃុំ​ឃ្លាំង​មាស​ ស្រុក​ប​វេ​ល​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល​ បា​នប​ង្គ្រា​ប​ករណី​ល្បែងស៊ីសង​ (​ជល់​មាន់​)​ ១​លើក​ ឃាត់ខ្លួន​បាន​អ្នកលេង​ចំនួន​ ០៨​។

​លោក​វរសេនីយ៍ទោ​ សុខ​.​សា​រិ​ន​ អធិការ​នគរបាល​ស្រុក​ប​វេ​ល​ បានអោយ​ដឹង​ថា​ ជន​ប្រព្រឹត្តិ​ល្បែងស៊ីសង​ខុសច្បាប់​ទាំង​ ៨​នាក់​ ៖​

ទី១.​ឈ្មោះ​ ព្រឿ​ង​.​ព្រឹម​ ភេទ​ប្រុស​ អាយុ​ ៥៦​ឆ្នាំ​ រស់នៅ​ភូមិ​ដង្កោ​ក្រ​ម៉ាង​ ឃុំ​អំពិល​ប្រាំ​ដើម​ ស្រុក​ប​វេ​ល​។
ទី២.​ឈ្មោះ​ កៅ​.​នឿ​ន​ ភេទ​ប្រុស​ អាយុ​ ៤៣​ឆ្នាំ​ រស់នៅ​ភូមិ​កូប​ ឃុំ​អំពិល​ប្រាំ​ដើម​ ស្រុក​ប​វេ​ល​។
ទី៣.​ឈ្មោះ​ និ​ន​.​ណ​ន​ ហៅ​ ចាន់​ ភេទ​ប្រុស​ អាយុ​ ៤៧​ឆ្នាំ​ រស់នៅ​ភូមិ​កំពុង​ម្កាក់​ ឃុំ​ឃ្លាំង​មាស​ ស្រុក​ប​វេ​ល​។
ទី៤.​ឈ្មោះ​ ប៉ុ​ល​.​សុ​ភ័ក្ត្រ​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ រស់នៅ​ភូមិ​ច្រាំង​បាក់​ ឃុំ​ឃ្លាំង​មាស​ ស្រុក​ប​វេ​ល​។
ទី៥.​ឈ្មោះ​ ឌី​.​សុភាព​ ភេទ​ប្រុស​ អាយុ​ ៤០​ឆ្នាំ​ រស់នៅ​ភូមិ​កំពុង​ម្កាក់​ ឃុំ​ឃ្លាំង​មាស​ ស្រុក​ប​វេ​ល​។
ទី៦.​ឈ្មោះ​ ស៊ី​ថា​.​សុភាព​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ រស់នៅ​ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​។
ទី៧.​ឈ្មោះ​ ជុន​.​ណេ​ត​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ រស់នៅ​ភូមិ​ខ្នាចរមាស​ ឃុំ​ខ្នាចរមាស​ ស្រុក​ប​វេ​ល​ ។
ទី​៨.​ឈ្មោះ​ រូ​ន​.​វិត​ ភេទ​ប្រុស​ អាយុ​ ៤២​ឆ្នាំ​ រស់នៅ​ភូមិ​អន្លង់​រាំង​ ឃុំ​ឃ្លាំង​មាស​ ស្រុក​ប​វេ​ល​។​
វត្ថុ​តាង​រឹបអូស​រួម​មាន​ មាន់​ជល់​ចំនួន​ ០៥​ សៃ​វៀន​ចំនួន​ ០១​ ស៊ុម​ដែក​ចំនួន​ ០៣​ ចាន​អា​ម៉ោង​ចំនួន​ ០១​ ជញ្ជីង​សំរាប់​ថ្លឹង​មាន់​ចំនួន​ ០១​ ម៉ូតូ​ចាស់​ថ្មី​ចំនួន​ ១៩​គ្រឿង​។

​ករណី​នេះ​ សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ