ភ្នំពេញ៖ក្តិបចោរម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចូលក្នុងផ្ទះដែលគេទុកចោរធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងក៍រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅព័ទ្ធចាប់ឃាត់ខ្លួនបានម្នាក់ចំណែកបក្សពួក២នាក់ទៀតកេចខ្លួនបាត់។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១៤និង០០នាទីរសៀលថ្ងៃទី៣១សីហា
២០១៨នៅគល់ស្ពានអាកាស់ផ្សារដីហុយផ្នែកខាងជើងភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ ហុក ណារិន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវរ៉ាក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
ប្រភពពីប្រជាពលរដ្ឋបានប្រាប់ថាមុនកើតហេតុឃើញក្រុមជនសង្ស័យ៣នាក់បានកាច់ចង្រឹងបង្អូចចូលទៅផ្ទះដែលគេទុកចោលរួចនាំគ្នាធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើងខាងក្នុងទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅព័ទ្ធចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ចំណែកបក្សពួក២នាក់ទៀតកេចខ្លួនបាត់នុនសមត្ថកិច្ចទៅដល់។
ប្រពដដែលបាប្រាប់ថានៅទីតាំងខាងលើម្ចាស់ទុកចោរយូរឆ្នាំហើយមិនឃើញជួសជុលឬក៍ធ្វើអ្វីឡើងដែលជាឪកាសសំរាប់ក្រុមចោរចូលលួចសម្ភារះខាងក្នុងអស់ឡើងពាយទៅហើយ
មិនដែលចាប់បានក្រុមចោរខាងលើឡើយទើបតែពេលនេះចាប់បានជាក់ស្តែងម្នាក់ចំណែក២នាក់ទៀតកេចខ្លួនបាត់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពិតជាបានចូលធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងក្នុងទីតាំងខាងលើពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លារងចាំបញ្ជូនទៅអធិការខណ្ឌសែនសុខពេលក្រោយ៕
Tag: ចោរកម្ម