ព្រឹតិ្តការណ៍ថ្មីៗ

ភរិយា​សំណព្វចិត្ត​របស់អ្នកឧកញ៉ា​ គិត​ ម៉េង​ លោក​ជំទាវ​ ​ម៉ៅ​ ចំណាន​ ​រៀបចំ​ខួប​កំណើត​ជូន​ស្វាមី​ នៅឯ​សណ្ឋាគារ​ Cambodiana

2 ខែ មុន 1068 តូ សុផល

រាជធានីភ្នំពេញ​ ៖ លោក​ជំទាវ​ ​ម៉ៅ​ ចំណាន​ ភរិយា​សំណព្វចិត្ត​របស់អ្នកឧកញ៉ា​ គិត​ ម៉េង​ បាន​រៀបចំ​ ខួប​កំណើត​ជូន​ស្វាមី​របស់លោកជំទាវនៅឯ​សណ្ឋាគារ​ Cambodiana កាលពី​ល្ងាច​ថ្ងៃ​ទី​ ៣០​ ខែសីហា​ ឆ្នាំ២០១៨​ ។

ពិធីខួបកំណើតរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធាន សភាពាណិជ្ជកម្មកម្ពុជា មានការចូលរួមពីឧកញ៉ា ហុង ពីវ និងលោកជំទាវ​ ព្រមទាំងមិត្តភ័ក្ត អ្នកឧកញ៉ា​ជិតស្និទ្ធជាច្រើនរូបទៀត ប្រកបដោយបរិយាការ​សប្បាយ​រីករាយ​ នៅសណ្ឋាគារកាំបូឌីយ៉ាណា​ ភ្នំពេញ​ ។

ក្នុងនោះផងដែរលោក​ជំទាវ​ ម៉ៅ​ ចំណាន​ បាន​សរសេរ​សារ​ជូន​ពរ​ស្វាមី​យ៉ាង​ខ្លី​ដែល​បង្កប់​ទៅដោយ​អត្ថន័យ​ ស្រលាញ់​គ្រួសារ​ និង​ជូនពរ​ជ័យដល់ស្វាមី​៖​ ជូនព​រ​ប្តី​សំលាញ់​ ប៉ាប៉ា​ ជោគជ័យ​ជារៀងរហូត​៕ អត្ថបទ​រៀបរៀង​ដោយ ម៉េង-AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ