ព្រឹតិ្តការណ៍ថ្មីៗ

លោកវរសេនីយ៍ទោផាន់ ឡុង ឡើងកាន់តំណែងជាអធិការស្រុករតនះមណ្ឌលជំនួសលោកសន និល

2 ខែ មុន 2378 តូ សុផល

បាត់ដំបង៖ដោយសារតែមានរឿងអាស្រូវជាច្រើនពាក់ព័ន្ធទៅនឹងលោកសន និល អធិការស្រុករតនះមណ្ឌលយ៉ាងកក្រើកពេញខេត្តបាត់ដំបងដូច្នេះលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងបានសម្រេចតែងតាំងលោកផាន់ ឡុង ជាអធិការដើម្បីបម្រើប្រជាពលរដ្ឋអោយមានភាពកក់ក្តៅឡើងវិញ។

កម្មវិធីនេះបានប្រារព្វឡើងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌលក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រីសៅ សាម៉ុន ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស។

លោកវរសេនីយ៍ត្រីសៅសាម៉ុន បានមានមតិជាច្រើនដើម្បីរំលឹកដល់កងកម្លាំងថាៈត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ចទៅតាមតួនាទីបម្រើប្រជាពលរដ្ឋប្រកបដោយសេចក្តីថ្លៃថ្នូរនិងយុត្តិធម៌។

ដោយឡែកប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុករតៈមណ្ឌល ខេត្តបាត់ដំបងសង្ឃឹមនិងជឿជាក់ថាលោកអធិការទើបឡើងកាន់តំណែងថ្មីនឹងមិនប្រព្រឹត្តទង្វើអាក្រក់ឬជាន់-ក រាស្ត្រដូចលោកសន និល អតីត អធិការស្រុកខាងលើ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ