ព្រឹតិ្តការណ៍ថ្មីៗ

លោក អុី សុខឡេង ៖ ការចុះរៀបចំសណ្តាប់ធ្នាប់ តែងតែធ្វើជាប្រចាំដូចភ្លៀងរលឹម មិនមែនទើបតែធ្វើប៉ុន្មានថ្ងៃនេះទេ!

1 ឆ្នាំ មុន 2800 តូ សុផល

ខេត្តព្រះសីហនុ៖ នាព្រឹក ៣០ សីហា ២០១៨ រដ្ឋបាលក្រុងព្រះសីហនុ បន្តចុះរៀបចំសណ្តាប់ធ្នាប់ពីរង្វង់មូលតោពីរ និងតាមបណ្តោយផ្លូវឯករាជ្យ។

លោក អុី សុខ ឡេង អភិបាល ក្រុងព្រះសីហនុ បញ្ជាក់ថា រយៈពេល ៣ឆ្នាំមកនេះ ការចុះរៀបចំសណ្តាប់ធ្នាប់ តែងតែធ្វើជាប្រចាំដូចភ្លៀងរលឹម មិនមែនទើបតែធ្វើប៉ុន្មានថ្ងៃនេះទេ។

លោកបន្តថា ការចុះរៀបចំសណ្តាប់ធ្នាប់ មិនក្រោម ២០ដងទេ ក្នុងមួយខែៗ ពេលខ្លះការចុះរៀបចំសណ្តាប់ធ្នាប់ ក៏មានការចូលរួមពីមន្ទីរជំនាញផងដែរ។

រយៈពេល ១ឆ្នាំ ចុងក្រោយនេះ លោក កម្របំផុតបង្ហោះពីសកម្មភាពការងាររបស់រដ្ឋបាលក្រុង តាម ហ្វេសប៊ុក។

ភាគច្រើនសកម្មភាពការងារក្រុង គឺមន្ត្រី ២-៣នាក់ ដែលគាត់ចុះធ្វើការងារ គាត់ថតបង្ហោះ និង ពេលខ្លះក៏មិនបានបង្ហោះដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ