ព្រឹតិ្តការណ៍ថ្មីៗ

យុវតី​ម្នាក់ជិះម៉ូតូដាក់កាសនិយាយទូរស័ព្ទជាមួយម្ដាយ ត្រូវចោរជិះមកឆក់ទូរស័ព្ទ តែបានសម្រេច​ រួចជិះរត់ មកជាប់ខ្នោះដដែល!

3 សប្តាហ៍ មុន 124 តូ សុផល

រាជធានីភ្នំពេញ ៖ ជារៀងរាល់ថ្ងៃហើយដែលមានករណីចោរឆក់ នៅក្នុងទឹកដីខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញនេះ ជាក់ស្ដែងជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ Iphone ពីស្ដ្រីម្នាក់ដែលកំពុងជិះម៉ូតូតាមផ្លូវ តែមិនបានសម្រេច ត្រូវយុវតីរងគ្រោះស្រែក រួចជិះគេចខ្លួនរហូតដល់ម្ដុំសាលាកូលាប ត្រូវបានប្រជាពលរដ្ឋ​សហការជាមួយសមត្ថកិច្ចដេញតាមឃាត់ខ្លួនបាន រួចវាយខ្នោះយកមកសាកសួរនៅអធិការដ្ឋាននរបាលខណ្ឌដូនពេញភ្លាមៗតែម្ដង។

ករណីឆក់ទូរស័ព្ទនេះបានកើតឡើងកាលបីវេលាម៉ោង០៩:៣០នាទីយប់ ថ្ងៃពុធ​ ទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចម្ដុំកន្លែងលក់ស៊ុប ជិតផ្សាររាត្រី ហើយត្រូវឃាត់បាននៅជាប់របងសាលាកូលាប​ គល់ស្ពានជ្រោយចង្វារ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ​ ។

ជនសង្ស័យដែលឆក់ទូរស័ព្ទមិនបានសម្រេចនោះឈ្មោះ​ រិទ្ធី​ អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំគៀនស្វាយ ខេត្តកណ្តាល​ ដែលជិះម៉ូតូ​ Smash ស៊េរីចាស់​ (មិនចាំស្លាកលេខ) ។ ចំណែកទូរស័ព្ទ Iphone 6Plus បានប្រគល់ជូនយុវតីរងគ្រោះវិញហើយ ដែលប្អូនស្រីមិនបានប្រាប់ឈ្មោះរបស់ខ្លួនឡើយ ដោយជិះម៉ូតូ​ Icon ពណ៍បៃតងលាយស (មិនចាំស្លាកលេខ​)​ មានទីលំនៅក្នុងរាជធានីភ្នំពេញ ។

យោងតាមសម្ដីរបស់យុវតីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងបានកំពុងបើកម៉ូតូមួយគ្រឿង ម៉ាក Icon ពណ៍បៃតងលាយស (មិនចាំស្លាកលេខ​) តែម្នាក់ឯងធ្វើដំណើរចេញពីផ្សារកណ្ដាល ទិសដៅពីត្បូងទៅជើង​ ខណៈដែលកំពុងដោតកាស និយាយទូរស័ព្ទុជាមួយម៉ាក់របស់នាង ហើយមិនបានដឹងថា មានជនសង្ស័យជិះតាមគាត់មកពីពេលណាទេ លុះមកដល់ចំណុចកើតហេតុ​ ម្ដុំកន្លែងលក់ស៊ុប ជិតផ្សាររាត្រី ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូ Smash មួយគ្រឿង មិនចាំស្លាកលេខ​ នោះ បានមកអែបក្បែរនាង រួចធ្វើសកម្មភាពបម្រុងឆក់យកទូរស័ព្ទរបស់នាង តែមិនបានសម្រេច​ទេ ព្រោះប្អូនស្រីក្រឡេកឃើញទាន់ ទើបគេចផុត ហើយស្រែក ចោរៗ​ ឆោឡោ ធ្វើឲ្យជនសង្ស័យបានព្យាយាមជិះរត់គេចខ្លួន បង្កឲ្យមានការភ្ញាក់​ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងអាវុធហត្ថដែលស្លៀកពាក់ស៊ីវិល នាំគ្នាជួយដេញតាម រហូតដល់ម្ដុំសាលាកូលាប ត្រូវបានប្រជាពលរដ្ឋ​សហការជាមួយសមត្ថកិច្ចនគរបាល​ខណ្ឌដូនពេញ​ និងអាវុធហត្ថខណ្ឌដូនពេញ ស្ទាក់ចាប់បាន រួចវាយខ្នោះយកមកសាកសួរនៅអធិការដ្ឋាននរបាលខណ្ឌដូនពេញភ្លាមៗតែម្ដង ។

ក្រោយពេលកើតហេតុយុវតីរងគ្រោះបានសមត្ថកិច្ចនាំទៅធ្វើការបំភ្លឺនៅអធិការដ្ឋានខណ្ឌដូនពេញ ហើយនាងបានសម្ដែងការអរគុណយ៉ាងខ្លាំងចំពោះកងកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ មានទាំងកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ ដែលបានសហការគ្នា ជាមួយនិងបងៗប្រជាពលរដ្ឋ ជួយដេញតាមជនសង្ស័យ រហូតស្ទាក់ចាប់បាន ដែលនេះធ្វើអោយរូបនាងមានអារម្មណ៍កក់ក្ដៅបន្តិច ខណៈដែលមានសមត្ថកិច្ចខិតខំចេញអន្តរាគមន៍ និងបង្ក្ត្រាបបានទាន់ពេលវេលា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលដ្ឋក្នុងមូលដ្ឋាន និងអ្នកដំណើរដទៃទៀត ជាពិសេសដូចរូបនាងផ្ទាល់ បន្ទាប់ពីត្រូវចោរជិះមកឆក់ទូរស័ព្ទ តែមិនបានសម្រេចក៏ដោយ តែនាងពិតជាអរគុណយ៉ាងខ្លាំងដល់បងៗនិងពូៗដែលបានចាប់ចោរឆក់នេះយកមកចាត់ការតាមផ្លូវច្បាប់ភ្លាមៗបែបនេះ ដើម្បីកុំអោយប្រព្រឹត្តិបែបអំពើលួចឆក់អ្នកដទៃទៀត​ដែលសង្គមកំពុងស្អប់ខ្ពើមនេះតទៅទៀត។

ចំណែកឯជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពមែន​ តែមិនបានសម្រេច​ទេ ហើយជិះរត់ត្រូវសមត្ថកិច្ចស្ទាក់ឃាត់ខ្លួនបានតែម្ដង ។

បច្ចុប្បន្ន​ក្រោយពេលកើតហេតុ​ជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្ម​ទណ្ឌខណ្ឌដូនពេញ នាំឡើងរថយន្ត​សារ៉េន​របស់​អធិការរងនគរបាលខណ្ឌដូនពេញ យកទៅធ្វើការសួរនាំ ដើម្បីចាត់ការតាម​នីតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ