ព្រឹតិ្តការណ៍ថ្មីៗ

ឥទ្ធិពលនៃសុរ៉ា! ម្នាក់ស្លាប់ ម្នាក់ ដេកគុក

2 ខែ មុន 117 តូ សុផល

ខេត្តព្រៃវែង៖ ម្នាក់ស្លាប់ ម្នាក់ ដេកគុក ខណៈវ៉ៃគ្នានៅវង់ផឹកស៊ីរួចមកស្ទាក់ ចាក់សម្លាប់តាមផ្លូវនៅស្រុកព្រះស្ដេចបុរសម្នាក់ត្រូវបានដៃគូរទំនាស់ ស្ទាក់ចាក់១កាំបិតដាច់ខ្យល់ស្លាប់ភ្លាមៗ ដោយមូលហេតុថាទាស់វ៉ៃគ្នានៅវង់ផឹកស៊ី។

ហេតុការណ៍នេះបានកើតឡើង នៅចំណុចផ្ទះលក់ស៊ុប ដែលមានម្ចាស់ឈ្មោះខាត់សួង ភេទប្រុសអាយុ៤១ឆ្នាំនៅ ភូមិត្រពាំងឈូក ឃុំរំចេកស្រុកព្រះស្ដេច ខេត្តព្រៃវែង កាលពីវេលាម៉ោង៣,៣០នាទីរសៀលថ្ងៃទី២៩ខែសីហាឆ្នាំ២០១៨។

ជនសង្ស័យឈ្មោះ ផៃ ឆាយ ភេទប្រុសអាយុ៣៧ឆ្នាំមានទីលំនៅភូមិកើតហេតុឯជនរងគ្រោះឈ្មោះ ទូច ពេជ្រ ភេទប្រុសអាយុ៣៥ឆ្នាំនៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានការផឹកស៊ី គ្នា៣នាក់ មានឈ្មោះខាត់សួង ជាម្ចាស់ផ្ទះខាងលើ រួមទាំងជនសង្ស័យនិងជនរងគ្រោះ។

លុះពេលស្រវឹងស្រឿងៗក៏ទាស់សម្ដីរវាងជនសង្ស័យនិងជនរងគ្រោះ ឈានដល់ប្រតាយប្រតប់គ្នា ទន្ទឹមនិងនោះ ម្ចាស់ផ្ទះបានឃាត់បំបែក។

ក្រោយមកឈ្មោះ ស៊ុំ រតន: ភេទស្រីអាយុ៤៤ឆ្នាំ ត្រូវជាបងថ្លៃ ជនរងគ្រោះ​បានជិៈម៉ូតូមកឌុបប្អូនយកទៅផ្ទះ ពេលមកដល់ ចំណុច ផ្លូវបទចូលផ្ទះ
ជនរងគ្រោះ។

ស្រាប់តែលេចមុខជនសង្ស័យ ដែលពួនស្ទាក់តាមផ្លូវ ស្ទុះទាញជនរងគ្រោះទម្លាក់ពីលើម៉ូតូ រួចយកកាំបិតចិតបន្លែចាក់ចំលើដើមទ្រូងផ្នែកខាង
ឆ្វេង១កន្លែង បណ្តាលអោយដាច់ខ្យល់ស្លាប់តែម្ដង។

ក្រោយទទួលព័ត៌មានសមត្ថកិច្ចបានអន្តរាគមន៍ចាប់ជនដៃដល់បានភ្លាមៗផងដែរ។

បច្ចុប្បន្ន​សាកសពប្រគល់ជូនក្រុមគ្រួសារធ្វើ
បុណ្យ​តាមប្រពៃណី ឯជនសង្ស័យ​សមត្ថកិច្ចឃាត់ខ្លួន​​នៅអធិការដ្ឋាន​នគរបាលស្រុកព្រះស្ដេចដើម្បីចាត់ការតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ