ព្រឹតិ្តការណ៍ថ្មីៗ

អ្នកទិញផ្ទះនៅបុរីកម្ពុ ប្រយ័ត្នចោលលុយ អាជ្ញាធរខណ្ឌឬស្សីកែវ ផ្អាកការដ្ឋានសាងសង់បុរីកម្ពុ ដែលបានសងអត់ច្បាប់ និងរំលោភប្រឡាយសាធារណះ

11 ខែ មុន 344 តូ សុផល

ភ្នំពេញ ៖ សំណង់ផ្ទះល្វែងបុរីកម្ពុ ត្រូវបានអាជ្ញាធរខណ្ឌឬស្សីកែវ ចុះផ្អាក់ការសាងសង់បន្ទាប់ពី បុរីនេះបានសាងសង់ពុំមានច្បាប់អនុញ្ញាតនិងសង់រំលោភ ប្រឡាយសាធារណះ។

បើតាមប្រភពពីមន្ត្រីសាលាខណ្ឌឫស្សីកែវម្នាក់បានបង្ហើបឱ្យដឹងថា ហេតុដែលម្ចាស់បុរីកម្ពុ ហ៊ានរំលោភបែបនេះដោយសារតែថៅកែបុរីកម្ពុនោះ ឃុបឃឹតជាមួយអភិបាលរងខណ្ឌឫស្សីម្នាក់ទើបគេហ៊ានធ្វើបែបនេះ ។

ការចុះផ្អាក់ការដ្ឋានសង់បុរីនេះ ធ្វើឡើងនៅវេលាម៉ោងព្រឹកថ្ងៃទី២៩ខែសីហា ឆ្នាំ ២០១៨ នៅទីតាំងការដ្ឋាន ស្ថិតនៅក្នុងភូមិ លូ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ បន្ទាប់ពីមានប្រតិកម្ម និងបញ្ជាពីលោក ស៊ុយ សេរិទ្ធអភិបាលរង រាជធានីភ្នំពេញ ដែលបានចុះទៅត្រួតពិនិត្យឃើញ ថាសំណង់ចំនួន១៥៦ល្វែងនៃបុរីកម្ពុ បានសាងសង់រំលោភលើប្រឡាយ ហើយអត់ច្បាប់ទៀតផង។

បើតាមប្រភពខាងលើបានបង្ហើបទៀតថា បុរីកម្ពុ ត្រូវបានគេដឹងថា មានម្ចាស់ឈ្មោះ លីម ហាំងឃុង ដែលបានដំណើរការសាងសង់ អស់រយះពេលជាច្រើនខែមកហើយ។ ជាលទ្ធផលបានប្រមាណ៣០ភាគរយ បែរជាពុំមានច្បាប់អនុញ្ញាត្តិពីក្រសួង រៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ និងបានសង់រំលោភ លើប្រឡាយ សាធារណះបានដោយរលូនទៀតផង ។

នៅព្រឹកនោះ អាជ្ញាធរ ក៍បានធ្វើដំណត់ហេតុផ្អាក់ សំណង់ មួយកន្លែងទៀតមាន៣ជាន់ មាន៦៨បន្ទប់ នៅជាប់គ្នា នោះ ដែល បានសាងសង់អត់ច្បាប់និង រំលោភប្រឡាយ ផងដែរ។

បន្ទាប់ពីមានបញ្ជាពីសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ ក៍បានចុះទៅត្រួតពិនិត្យ ទីតាំង ការដ្ឋានសំណង់បុរីកម្ពុ ហើយ បានបញ្ជាក់ ថា សំណង់នេះបានសាងសង់ឡើងរំលោភ ប្រឡាយរំដោះទឹក ទំហំ ៥ម៉ែត្រគុណ១៤៦ម៉ែត្រ ។ ទន្ទឹមនោះ ក៍បានបែកធ្លាយ សំណង់នោះបានសាងសង់ បានប្រមាណ៣០ភាគរយហើយ ទើបដឹងថាអត់ច្បាប់ ទើបអាជ្ញាធរចុះមកផ្អាកនៅពេលនេះតែម្តង។

បើតាមកំណត់ហេតុ ផ្កាកការដ្ឋាន សំណង់បុរីកម្ពុ បានអោយដឹងថា ទីតាំងនេះមាន១៥៦ល្វែង ជាន់អឺ០អឺ១របស់ឈ្មោះលឹម ហាំងឃុង,។ សំណង់នេះពុំមានច្បាប់អនុញ្ញាតពីក្រសួងរៀបចំដែនដីនគររូបនីយ៍កម្មនិងសំណង និងបានសាងសង់រំលោភ ប្រឡាយសាធារណះ។

បើតាមលោកស៊ូសោគន្ធអភិបាលរងខណ្ឌឫស្សីកែវបានឱ្យដឹងថា បន្ទាប់ចុះត្រូវពិនិត្យបុរីខាលើនេះឃើញថា ពិតជាបានសាងសង់រំលោភចូលប្រឡាយពិតមែន ។ហើយខាងសាលាក្រុង និងខណ្ឌនឹងបង្កើតគណៈកម្មការដើម្បីចុះវាស់វែងនិងកំណត់ព្រំឱ្យបានត្រឹមត្រូវ បើឃើញថាបុរីកម្ពុនេះ រំលោភចូលមែនទើបយើងធ្វើការកាយចេញ។

ជាមួយគ្នានោះអាជ្ញាធរក៍បានណែនាំ អោយ ម្ចាស់ សំណង់ ១.ផ្អាក់ការសាងសង់បណ្តោះអាសន្ន រងចាំ មានច្បាប់អនុញ្ញាត់ ,២.រងចាំ កំណត់ ទំហំប្រឡាយ ដើម្បីចេញប័ណ្ណកម្មសិទ្ធិដល់ដីរបស់ភាគីស្នើរសុំ។

ទន្ទឹមនោះអាជ្ញាធរ និងប្រើគ្រឿងចក្រកាយប្រឡាយនោះដើម្បីរំដោះទឹកជួនប្រជាពលរដ្ឋឡងវិញ ជៀសវាងការលិចលង់នៅតំបន់នោះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!