ព្រឹតិ្តការណ៍ថ្មីៗ

បញ្ហាសំរាមនៅក្នុងក្រុងព្រះសីហនុកំពុងមានការរិះគន់យ៉ាងខ្លាំង

3 សប្តាហ៍ មុន 83 តូ សុផល

ខេត្តព្រះសីហនុ៖ បញ្ហាសំរាមនៅក្នុងក្រុងព្រះសីហនុ បច្ចុប្បន្ននេះមាន ការរិះគន់ ពី ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវ ទេសចរណ៍ ពិសេសការរិះគន់តាមបណ្តាញទំនាក់ទំនងសង្គមFacebook ក្រោយពីឃើញមានសំរាមនៅកកស្ទះក្នុងក្រុងទាំងសំរាមវេចខ្ចប់ត្រឹមត្រូវ ទាំងសំរាមអនាធិបតេយ្យមួយចំនួន។

ឆ្លើយតបនឹងការរិះគន់នេះ លោក ហេង ប៉េងហាក់ ប្រធានសាខាក្រុមហ៊ុន ប្រមូលសំរាម (K.S.W.M) បានពន្យល់ថា ក្រុមហ៊ុនលោកដែលកំពុងតែជួបប្រទះបញ្ហាខ្លះៗ នារដូវវស្សានេះ មានដូចជាបញ្ហាផ្លូវចូលទៅកន្លែងចាក់សំរាមលំបាក និងមានចម្ងាយឆ្ងាយពីក្រុងព្រះសីហនុរហូតដល់ជាង៣០គីឡូម៉ែត្រ ក្នុងនោះបច្ចុប្បន្នផ្លូវចូល ចាក់សំរាម តែងតែជាប់រថយន្ត ដោយសារដីរអិល បែកភក់ខ្លាំង ធ្វើឲ្យមានការកកស្ទះ ស្របពេល ដែល រដូវ ធ្លាក់ភ្លៀងមិនទាន់អាចធ្វើផ្លូវបានល្អនៅឡើយ ។

លោកបានបន្តថា កត្តាមួយទៀតបញ្ហាសំរាម ក្នុងក្រុងព្រះសីហនុ មានការកើនឡើងខ្លាំង ដែលមិនអាច នឹកស្មានដល់ ក្នុងនោះបើគិត ពី ឆ្នាំ២០១៧កន្លងមក សំរាមមានត្រឹមតែ ១២០តោន ក្នុងមួយថ្ងៃ ប៉ន្តែមកដល់ខែ៧ ខែ៨ឆ្នាំ២០១៨នេះ សំរាមបានកើនឡើង រហូតដល់ ៦០០ទៅ៧០០តោនក្នុងមួយថ្ងៃៗ ។ ហើយសម្រាប់សម្ភារៈក្នុងការប្រមូលវិញ បច្ចុប្បន្នក្រុមហ៊ុនមានរថយន្ត ទាំងតូចទាំងធំ កើនឡើងដល់ ២៤គ្រឿង រីឯគ្រឿងចក្រ សម្រាប់ កាយមាន៥គ្រឿង និងថាពេលនេះក្រុមហ៊ុនបានទិញបន្ថែមទៀត ជាមួយនិងការតម្លើងកម្លាំងកម្មករច្រើននាក់ទៀតផងដែរ ។ ទោះជាយ៉ាងនេះក្តី លោកថាបញ្ហាសំរាមកកស្ទះនឹងត្រូវបានដោះស្រាយ ក្រោយពេលភ្លៀងធូរស្បើយ ពិសេសការជួយជ្រោមជ្រែងទាំងគោលការណ៍បញ្ហាបច្ចេសទេសពីថ្នាក់ដឹកនាំក្រុងព្រះសីហនុ ក៍ដូចជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ