ព្រឹតិ្តការណ៍ថ្មីៗ

កក្រើក! ស ថាវី អភិបាលខេត្ត​ឧត្ត​រ​មានជ័យ ទិញរថយន្តទំនើបបំពាក់ស្លាកលេខ​រដ្ឋ ជូនប្រពន្ធទី២ជិះ​យ៉ាង​រំភើយ

2 ខែ មុន 1434 តូ សុផល

ឧត្តរមានជ័យ ៖ ព័ត៌មានដ៏ក្តៅគគុកបានចេញផ្សាយជុំវិញរឿង​លោកអភិបាលខេត្ត​ឧត្ត​រ​មានជ័យ ស ថាវី ថា​លោកជាបុរសមានមន្តស្នេហ៍ និងមហាសំណាង ក្រៅពី​មានភរិយា​ដើមហើយ លោកថែមទាំង​ទទួលបាន​ប្រពន្ធ​ចុង​ស្រស់ស្អាតថែមម្នាក់ទៀត ផ្គា​ប់​ជាមួយសម្ភារៈនិយមឡាន សេរី ទំនើបបំពាក់ស្លាកលេខ​រដ្ឋទិញជូននាងជិះ​យ៉ាង​រំភើយ។

នៅលើបណ្តាញសង្គម គាស់កកាយពីរឿងរ៉ាវ កំពូលមនុស្សគ្រប់គ្រងខេត្តឧត្តរមានជ័យ ធ្វើជា​បុរសវ័យជ្រេ មាន​សេរីភាពលើច្បាប់ឯកព័ន្ធភាពនោះ ក៏មានទម្លាយផងដែរថា «កំពូល​បុរសជាថ្នាក់ដឹកនាំខេត្តនេះ ដើម្បីតែផ្គាប់​ចិត្តភរិយា​ទីពីរក៏បាន​កឹប​កេង​លុយរដ្ឋ​យ៉ាងច្រើនទៅទិញសម្ភារៈទំនើបៗឲ្យនាង»។

យ៉ាងណានៅ​ថ្ងៃទី២៨ ខែសីហានេះ ឃើញថា មួយថ្ងៃពេញហើយ ដែលបណ្តាញ​ផ្សព្វ​ផ្សា​យ​​នៅលើ​បណ្តាញ​សង្គម​បានធ្វើការ​ផ្សព្វផ្សាយ​រឿងរ៉ាងដ៏អាម៉ាស់ កើតឡើងពីចិត្ត​លោភ​លន់របស់ លោកអភិបាល​ខេត្តវ័យ​ជ្រេរូបសង្ហាជា​មួយការ​បង្ហាញ​នាម​ច្បាស់ៗថា លោក ស ថាវី តែក៏នៅមិន​ឃើញមា​នចម្លើយ​បដិសេធ​ណា​មួយពីលោកអភិបាលខេត្តរូបនេះដែរ ទាំងវេបសាយតារាញូស៍ក៏ស្វែងរកការបំភ្លឺពីលោក អភិបាលដែរ ប៉ុន្តែមិន​មានប្រភព​ទំនាក់​ទំ​នងបាន ។ ក្រៅពីវេបសាយក្នុងស្រុកតូចមួយ បង្ហាញចម្លើយខ្លីថា «រឿងនោះគឺពិតមែន តែមិនដូចការផ្សព្វផ្សាយទាំងស្រុងនោះទេ»។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ