ព្រឹតិ្តការណ៍ថ្មីៗ

តារាចម្រៀងល្បី លោក ខេមរៈ សិរីមន្ត ធ្វើបុណ្យកាន់តែខ្លាំងនិងចូលរួមកម្មវិធីសង្គមកាន់តែច្រើន

2 ឆ្នាំ មុន 5 តូ សុផល

ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួមុខលោក សិរីមន្តបានចាប់ផ្តើមធ្វើបុណ្យចែកទាននិងចូលរួមកម្មវិធីសង្គមជាច្រើនទាំងផ្លវពុទ្ធចក្រនិងផ្លូវអាណាចក្រ ដោយគេសង្កេតឃើញថាបន្ទាប់ពីលោកទទួលរងគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ម្តំុ ព្រៃនប់ខេត្តព្រះសីហនុកន្លងមកនោះ ដែលបណ្តាលអោយសិល្បករដែលរួមដំណើរជាមួយលោកបានស្លាប់ក្នុងនោះក៏មានកូនរបស់តារាកំប្លែងគឺនាយកុយនិងយាយណាងផងដែរ !លោក សិរិមន្តនៅតែចងចាំហេតុការណ៍នោះមិនភ្លេចឡើយ ហើយក៏នៅខ្លាចរអារដែរពេលដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ។

រហូតមកដល់ពេលនេះគេសង្កេតឃើញ លោក សិរីមន្ត ចាប់ផ្តើមធ្វើបុណ្យកាន់តែខ្លាំងឡើងនិងចូលរួមកម្មវិធីសង្គមកាន់តែច្រើន ក្នុងនោះលោក សិរីមន្ត បានយកអំណោយចែកជូនសិល្បករដែលខ្វះខាតមាន លោកតាចាបុីដងវែង គង់ណៃ តារាចំរៀងលោក នូសុិប តារាអាយៃលោកតា ផ្លុងមឿក និងលោកតាលោកយាយក្រីក្រខ្វះខាតជាច្រើនទៀត ! លោកបានចូលរូួមកម្មវិធីផ្សព្វផ្សាយស្តីពីកាត់កាត់បន្ថយគ្រោះថ្នកចររាចរណ៍ កម្មវិធីតន្ត្រី បរិស្ថាន និងតមន្រ្តីសប្បុរសធមឳនានា មិនតែបុ៉ណ្ណោះលោកបានជួយកសាងអណ្តូងទឹក សមទ្ធិផលក្នុងវត្តនានា ក្នុងខេត្តកំពុងចាម ចូលរួមមូនិធិជាមួយកាកបាទក្រហមកម្ពុជា ជាពិសេសបានជួយកសាងផ្លូវថ្នល់មួយចំនួនទៀតនៅឯស្រុកព្រៃឈរខេត្តកំពុងចាមដែលជាស្រុកកំណើតរបស់លោក ខេមរៈ សិរិលមន្តផងដែរ ។
ផេកសិល្បករកម្ពុជាសូមថ្លែងអំណរគុណនិងកោតសរសើយា៉ងជ្រាលជ្រៅទៅដល់តារាចម្រៀង លោក ខេមរៈ សិរីមន្តដែលបានយកចិត្តទុកដាក់ចេះជួយសិល្បករដែលក្រីក្រខ្វះខាត និងចេះរួមចំនែកជួយដល់សង្គមជាតិដោយទឹកចិត្តស្មោះសរមិនខ្លាចពីការនឿយហត់ ។
អត្ថបទដោយ ៈ លោក អឹុម ជីវា៉

image image image image image image image