ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យម្នាក់ចូលលួចកាបូបលុយក្នុងបន្ទប់ជួល!

3 សប្តាហ៍ មុន 114 តូ សុផល

ភ្នំពេញ៖  នៅថ្ងៃ អង្គារ ២រោច  ខែ ស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង​១៦ម៉០០នាទី កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ហ៊ាន ហន  ភេទ  ប្រុស  អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ   ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ  មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន​ក្នុង​ទឹកនោម) 

ករណី ជនសង្ស័យលួច ឆ្កឹះសោរទ្វារបន្ទប់ផ្ទះជួលលួចយកកាបូបស្ពាយនៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង​១៥ម៉៤០នាទី  នៅចំណុចផ្ទះជួល  ​​ផ្លូវលំ ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ 

​​ជនរងគ្រោះឈ្មោះ ផុន គក់  ភេទ  ប្រុស អាយុ ៣៦ ឆ្នាំ  ជនជាតិ ខ្មែរ   ទីលំនៅផ្ទះជួល  ​​ផ្លូវលំ ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ  មុខរបរ   រត់ម៉ូតូរ៉ឺម៉កកង់បី   

សមត្ថកិច្ចបានអោយដឹងថា​វត្ថុតាងចាប់បាន រួមមាន៖ កាបូបស្ពាយពណ៍សូកូឡាចំនួន០១ ជារបស់ជនរងគ្រោះ)និង ដែកលួសសរសៃ ចំនួន ០២ កំណាត់ ជារបស់ជនសង្ស័យ។

​បច្ចុប្បន្នជនសង្ស័យឈ្មោះ ហ៊ាន ហន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បី​កសាង​​​​សំណុំ​រឿងចាត់ការតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ