ព្រឹតិ្តការណ៍ថ្មីៗ

ក្តឹបចោរ ចំនួន៣នាក់ ត្រូវម្ចាស់សម្ភារៈ តាមរកឃើញ ឃាត់ខ្លួនប្រគល់ អោយនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង

3 សប្តាហ៍ មុន 220 តូ សុផល

ភ្នំពេញ ៖ ក្តឹបចោរ ទើបចេញធ្វើការ ចំនួន៣នាក់ បានធ្វើសកម្មភាព លួចសម្ភារៈ ជាងឈើបានរយៈពេល២ ថ្ងៃ រហូតដល់ម្ចាស់ដឹក ដើររក ឃើញសួរនាំដឹងរឿង ក៏ឃាត់ប្រគល់អោយ កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងសួរនាំនិងកសាងសុំណុំរឿង ។
ហេតុការណ៍ឃាត់ខ្លួននៅថ្ងៃទី ២៧ សីហា ២០១៨ វេលាម៉ោង ៧និង ៣០នាទី ចំណុចភូមិ ត្រពាំងអញ្ជាញ៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ រីឯថ្ងៃធ្វើសកម្មភាពនៅថ្ងៃទី ២៥ សីហា ២០១៨ ។
លោក ទូច ទី នាយប៉ុស្តិ៍ត្រពាំងក្រសាំងបានឲដឹងថា ជនសង្ស័យទាំង៣នាក់
ទី១ ឈ្មោះ ជា រិទ្ធី ហៅ ហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដើរលួច។
ទី២ ជនសង្ស័យឈ្មោះ លី ឆែប ភេទប្រុសអាយុ ១៧ឆ្នាំ មុខរបរដើរលួច ។
ទី៣ ឈ្មោះ អ៊ុំ ថារ៉ាត ភេទប្រុសអាយុ១៧ឆ្នាំ ហៅឃែរ មុខរបរ ដើរលួច។
ទាំង៣នាក់ ស្នាក់នៅត្រពាំងអញ្ជាញ៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ដោយឡែកជនរងគ្រោះ ទី១ ឈ្មោះ ពោន សុខហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាងឈើ ។
ទី២ ឈ្មោះ ឈឹម លីនដា ភេទស្រីអាយុ២២ឆ្នាំ ។
មុខរបរ លក់ដូរ ទាំង២នាក់ស្នាក់នៅត្រពាំងអញ្ជាញ៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
លោក បានបន្តថា ចំពោះសម្ភារៈបាត់បង់ ៖ ម៉ូទ័រឈូសឈើចំនួន១ ម៉ូទ័រឆាប ចំនួន១ និង ខូចកុងទ័រទឹក១ ។
សម្ភារៈដកហូត៖ ម៉ូទ័រខាត់ចំនួន៣ ម៉ូទ័រ កាត់ចំនន២,ម៉ូទ័រ លកជ្រី ចំនួន១ កុងទ័រទឹកខូច១។

បច្ចុប្បន្នជនសង្ស័យត្រូវបាន នាំខ្លួនរួមទាំង វត្ថុតាង មកកាន់ប៉ុស្តិ៍ សួរនាំ និងបញ្ចូន ទៅបន្ត ផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន សួរនាំបន្តបញ្ចូនឡើងតុលាការ ចាត់ការតាមនិតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ