ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យ០៣នាក់លួចមានស្ថានទម្ងន់ទោស(ឆក់)ពីរករណីផ្សេងគ្នា

2 ខែ មុន 72 តូ សុផល

រាជធានីភ្នំពេញ៖  នៅ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ១៧ និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ នៅចំណុចផ្ទះសំណាក់លេខ៦៩ ផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០២ ករណីនិងចាប់យកវត្ថុតាងជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកកាន់ការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ។

ករណីទី១  អំពើ លួចមានស្ថានទម្ងន់ទោស (  ឆក់កាបូប យួរដៃ ពណ៌ប្រផេះ )  ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ៧ ផ្លូវសុធារស ភូមិទី៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨   វេលាម៉ោង ១៦ និង ៤៥ នាទី ។

ជនរងគ្រោះ ឈ្មោះ CHAO ZHANG ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E ២៤០៣៩០៥៨ ចុះថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៣ មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារ AQUARIUS ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ

សម្ភារៈបាត់បង់ កាបូបយួរដៃ ពណ៌ ប្រផេះ ចំនួន ០១ លិខិតឆ្លងដែនលេខ E២៤០៣៩០៥៨ ចំនួន ០១  អត្តសញ្ញាណបណ្ណ័សញ្ជាតិចិនលេខ ៣៣០៦៨២១៩៨៦១០០៣០០៥៦ ចំនួន ០១ ប្រាក់ហុងកុង ចំនួន ៣៦,០០០

ប្រាកចិនចំនួន ១០,០០០   ប្រាក់តៃវ៉ាន់ ចំនួន ៤,០០០  កាតATM ចំនួន ១៥     ប្រាក់ដុល្លារអាមេរិក មួយចំនួន   ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ ខ្មៅ ចំនួន ០១។

ករណីទី២  អំពើ លួចមានស្ថានទម្ងន់ទោស (  ឆក់វាលីដាក់សំលៀកបំពាក់ ពណ៌ស្ករ មិនបានសម្រេច )  នៅចំណុច មុខយានដ្ឋានហេងវណ្ណៈ ផ្លូវលេខ ២៧៣ សង្កាត់ ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៨   វេលាម៉ោង ២២ និង ៣០ នាទី ។

ឃាត់ខ្លួនបាន ជនសង្ស័យបាន០៣នាក់ ជនសង្ស័យទី១ ឈ្មោះ តឺយ ពៅ ភេទ ប្រុស  អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ  ទីលំនៅបច្ចុប្បន្នផ្ទះលេខ ៣៧២ ផ្លូវ ម៉ុងរិទ្ធី  សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ 

មុខរបរ មិនពិតប្រាកដ។

តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤០០ដ.ច.ន ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨ ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យទី០២ ឈ្មោះ ហេង កុសល ហៅ តឿ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះលេខ ២៤ ផ្លូវលេខ ២៨៩ សង្កាត់ បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទី០៣ ឈ្មោះ ទៀវ បញ្ញា ហៅ បញ្ញា ភេទ ប្រុស អាយុ ២០ ឆ្នាំមុខរបរ ជាងបាញ់ថ្នាំរថយន្ត  ស្នាក់នៅផ្ទះលេខ មិនចាំ ផ្លូវលេខ ៥៩៨ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ។

 សមត្ថកិច្ចឃាត់បានវត្ថុតាងជាមមធ្យោបាយជិះធ្វើសកម្មភាពដែលចាប់យកបានរួមមាន  ម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៨ លេខតួ លេខម៉ាស៊ីន ៥៣០៨០៣០ ពាក់ស្លាកលេខ ភ្នំពេញ ១GZ ២៥០៦ ចាប់យកពីជនសង្ស័យឈ្មោះ ទៀវ បញ្ញា ហៅ ច្រមុះ។  ម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៨ លេខតួលេខម៉ាស៊ីន ៥២៨១៤៧៨ ពាក់ស្លាកលេខ ភ្នំពេញ ១HB ២៥២៨  ទូរសព្ទ័ដៃ ចំនួន ០២ គ្រឿង ម៉ាក អាយហ្វូន ៥S  ពណ៌ ទឹកមាស មួយគ្រឿង និងទូរស័ព្ទដៃម៉ាក អាយហ្វូន ៥ ពណ៌ ទឹកប្រាក់ ចាប់យកពីជនសង្ស័យឈ្មោះ ហេង កុសល ហៅ តឿ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ និងវត្ថុតាង ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ