ព្រឹតិ្តការណ៍ថ្មីៗ

មនុស្សសតិមិនគ្រប់ ចាក់បុរសម្នាក់ ៣កំបិត បណ្ដាលឲ្យស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ

2 ខែ មុន 109 តូ សុផល

(កំពង់ធំ)៖ ពិតជាមហាគ្រោះថ្នាក់បំផុត ពីបញ្ហាប្រឈមនឹងមនុស្សឆ្កួត ខណៈពេលបង្ករឃាតកម្មហើយ តែសមត្ថកិច្ចមិនអាចអនុវត្តច្បាប់ យកទោសពៃនឹងមនុស្ស ប្រភេទ វិកលចរិក មនុស្សឆ្កួត ទាំងឡាយដែល បានទទួលស្គាលពីមហាជនថា ជាមនុស្សឆ្កួត តែបើសិននៅបរទេស គឺមានប័ណ្ណសម្គាល់ថា ជាមនុស្សឆ្កួត ដោយច្បាប់លើកលែងទោស ក្នុងការចោទប្រកាន់។
ជាក់ស្តែងបុរសម្នាក់នៅសុខៗ ខណៈពេលដែលកំពុងអង្គុយជួសជុលកង ក៏ត្រូវបានមនុស្សវិកលចរិក ហៅ មនុស្សឆ្កួត ដើរមកពីក្រោយ ក៏ចាក់ចំត្រង់ចំនុច បេះដូងបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក៏ត្រូវបានសាច់ញាតិ និងប្រជាពលរដ្ឋ ដែលបានឃើញហេតុការ នាំគ្នាជួយយកជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ តែពុំអាចជួយសង្រ្គោះបាន ដោយសារអាការៈធ្ងន់ធ្ងរពេក ទើបដាច់ខ្យល់ស្លាប់មួយរំពេច។
បន្ទាប់ពីកើតហេតុ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយអធិការស្រុកស្ទោង ចុះទៅកន្លែងកើតហេតុ ដើម្បី ជួយអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិតចំណុចគល់ស្ពានស្វាយស ស្ថិតក្នុងភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្ដកំពុងធំ នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី២៧/០៨/២០១៨។
ជនសង្ស័យត្រូវបានឃាត់ខ្លួន ឈ្មោះអេង វិចិត្រ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានយកកាំបិតចុងស្រួចប្រវែង០២តឹកទៅចាក់ជនរងគ្រោះ ឈ្មោះ អៀម ណូ ភេទប្រុសអាយុ ៦៩ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ត្រូវចំនួនបីកាបិត ០១/ទ្រូងខាងឆ្វេង ០១កាំបិត ០២/ត្រូវពោះចំនួន០២កាំបិត ជនរងគ្រោះស្លាប់ពេលបញ្ជួនមកដល់មន្ទីរពេទ្យបង្អែកស្រុកស្ទោង។
ករណីខាងលើកម្លាំងកងរាជអាវុធហត្ថយើងសហការជាមួយកម្លាំងអធិការដ្ឋាននគរស្រុកចុះឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនិងប្រគល់ឲ្យនគរបាលស្រុកស្ទោងចាត់ការតាមនិតិវីធីច្បាប់៕

 Q

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ