ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យម្នាក់វាយប្លន់ យកម៉ូតូ

3 សប្តាហ៍ មុន 105 តូ សុផល

 ភ្នំពេញ៖  នៅថ្ងៃទី ២៦-០៨-២០១៨ វេលាម៉ោង ០៣ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សា( យកខ្សែក្រវ៉ាត់វាយជនរងគ្រោះឲ្យរបួសយកម៉ូតូ) ។

នៅចំណុចមុខវត្តក្រាំងធ្នង់ ផ្លូវ១៩៦២ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យចំនួន១០នាក់  ម៉ូតូ០៥គ្រឿង ។

ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឈិន ដារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មុខបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

ជនរងគ្រោះចំនួន០១នាក់ ឈ្មោះ ស៊ិន សូវី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិឈូកវ៉ា សង្កាត់គោករការ ខណ្ឌព្រែកព្នៅ (របួសលើកប្បាលផ្នែកខាងស្តំា ដេរចំនួន០៣ថ្នេរ )។

សម្ភារៈបន្សល់ទុក ៖ ខ្សែក្រវ៉ាត់ចំនួន០១ , ម៉ូតូចំនួន០២គ្រឿង (ទី១-ម៉ាកសេ១២៥ ផលិតឆ្នាំ២០១៣ ពាក់ខ្មៅ ពាក់ស្លាកលេខក្រចេះ1B-1095របស់ជនសង្ស័យ  និងទី២-ម៉ាកសេ១២៥ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខកំពង់ស្ពឺ1J-3577 (ប្រគល់ឲ្យជនរងគ្រោះ) ។

 មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្ត្រ័ បានចេញពីដើរលេងនៅកោះពេជ្រក្នុងគោលបំណងត្រឡប់មកផ្ទះ ពេលជនរងគ្រោះធ្វើដំណើរជិះម៉ូតូមកដល់ចំណុចកើតហេតុ បានឃើញជនសង្ស័យមយយក្រុម ជិះម៉ូតូ០៥គ្រឿង តាមពីក្រោយ ជនរងគ្រោះ រួចក្រុមបក្ខពួកជនសង្ស័យ បានដកខ្សែក្រវ៉ាត់វាយមកលើជនរងគ្រោះបណ្តាលឲ្យរបួសក្បាលដេរចំនួន០៣ថ្នេរបណ្តាលឲ្យដួលម៉ូតូ ។

ហើយក្រុមជនសង្ស័យបានលើម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន តែបានជួបនិងកម្លាំងល្បាតរបស់សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

 ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្ខពួកជនសង្ស័យនៅសល់បានគេចខ្លួន ។ 

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរ​​​បាលខណ្ឌសែនសុខ​ ដើម្បីអនុវត្តនីតិវិធីច្បាប់៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ