ខេត្តកណ្តាល៖ ថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ឆ្នាំចរសំរិទ្ឋស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី២៦ខែសីហាឆ្នាំ២០១៨នៅចំណុចការដ្ឋានគ្រឿងចក្រ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចឃាត់បានជនសង្ស័យ០១នាក់ ឈ្មោះលី ស៊្រុល ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតរស់នៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែកខេត្តព្រៃវែង។
ជនរងគ្រោះ០១នាក់ឈ្មោះសឿន គង់ ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរអ្នកយាមការដ្ឋាន នៅ ភូមិចំការជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ បានបាត់ម៉ូតូម៉ាកសង់ ០១៣ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1BR-9870 លេខតួនិងលេខម៉ាសុិន9806549 ។
ប្រភពប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូខាងលិចរោងប្រហែល១០ ម៉ែត្រ ហើយចូលទៅក្នុងរោងក្នុងការដ្ឋានបំពេរកូនអោយដេកស្រាប់ឈ្មោះ សុង ចាន់ថនភេទប្រុសកំពុងអាំងខ្យងក្បែរនោះ មើលទៅឃើញជនសង្ស័យជិះម៉ូតូចេញទើបស្រែកថាចោរៗរួចក៏នាំគ្នាជិះម៉ូតូដេញតាមពេលជនសង្ស័យជិះចេញមានកាន់ដំបងឬស្សី១កំណាត់ផងដែរ នៅពេលជនរងគ្រោះជិះម៉ូតូតាមទាន់ហៅអោយឈប់តែជនសង្ស័យមិនព្រមឈប់ទេថែមទាំងយាដំបងរកវាយម្ចាស់ម៉តូវិញទើបជនរង់គ្រោះដេញតាមរហូតដល់ផ្សារថ្នល់ទទឹង មានច្រើនទើបឃាត់បានហើយក៏ត្រូវប្រជាពលរដ្ឋវាយលើជនសង្ស័យត្រូវច្រើនកន្លែងបណ្តាលអោយបែកក្បាលដេរចំនួន០៥ថ្នេរ។
តាមចម្លើយសារភាព ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនបានខ្លួនបាន ជិះកង់មកដល់ក្បែរការដ្ខានបានឃើញម៉ូតូទុកក្បែររោងទើបខ្លួនដើរចូលទៅហើយឃើញ សោរ លើលើម៉ូតូស្រាបក៏ឡើងជិះម៉ូតូចេញទៅបើករត់គេចតែម្តងទៅ។
បច្ចុប្បន្នករណីនេះកម្លាំងជំនាញកំពុង បន្តចាត់ការ តាមនីតិវិធី ៕
Tag: ចោរកម្ម