ព្រឹតិ្តការណ៍ថ្មីៗ

ជនមិនស្គាល់អត្តសញ្ញាណគាស់តូបលួចយកឥវ៉ាន់នៅស្រុកបវេល

2 ខែ មុន 63 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោងប្រហែល១ដល់ម៉ោង៤ទាបភ្លឺមានជនមិនស្គ្គាល់អត្តសញ្ញាណគាស់តូបលក់ស្បែកជើងចំនួនពីរលួចយកឥវ៉ាន់នៅចំណុចផ្សារល្វា ស្ថិតក្នុងល្វា ឃុំល្វាស្រុកបវេល ខេត្តបាត់ដំបង បណ្តាលអោយប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង។

ហេតុការណ៍នេះមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នៅចំណុចខាងលើ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានស្រុកបវេលបានអោយដឹងថា៖ជនរងគ្រោះឈ្មោះ៖ទី១-អឿង

ធីតា ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិល្វា ឃុំល្វា ស្រុកបវេល បាត់បង់អស់សម្ភារះជាច្រើនសរុបជាទឹកប្រាក់ចំនួន៥លានរៀល និងទី២ ឈ្មោះ ឈេង ឈឿន ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំ-ស្រុកដដែលបាត់បង់សំលៀកបំពាក់ដូចគ្នាសរុបជាទឹកប្រាក់អស់ចំនួន១លានរៀល។

ជុំវិញករណីដែលបានកើតឡើងខាងលើនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីយកទៅផ្តន្ទាទោសទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ