ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យ២នាក់ចូលលួចទូរស័ព្ទដៃនិងលុយ

2 ខែ មុន 46 តូ សុផល

ភ្នំពេញ៖នៅថ្ងៃទី ២៦ សីហា ២០១៨ វេលាម៉ោង ២និង០០នាទី ចំណុចបន្ទប់ជួល លេខ៤៧ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ឃាត់ខ្លួន ជនសង្ស័យ០២នាក់ចូល  លួចទូរស័ព្ទ និងលុយ ជនសង្ស័យទី១ឈ្មោះ គឹម បូរិន ភេទ ប្រុសអាយុ២៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិ ព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ជនសង្ស័យទី២ឈ្មោះ ហ៊ាន ពិសិដ្ឋ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមាន ឈ្មោះ ឆេង សង្ហា ភេទប្រុសអាយុ ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល លេខ៤៧ ជាន់ទី១ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃចំនួន ២គ្រឿង ម៉ាកហៃយ៉ា ១គ្រឿងនិងម៉ាកណូគា ចុចពិល១គ្រឿង(រកឃើញវិញ)មេសោចំនួន៣ ដែកឆ្គឹះសោរ ចំនួន៤ ជារបស់ជនសង្ស័យ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននាំមកកាន់ប៉ុស្តិ នគរបាលចោមចៅទី៣  សួរនាំ និងកសាងសុណុំរឿង បញ្ចូន បន្តទៅកាន់ ផ្នែជំនាញខណ្ឌដើម្បីសួរនិងចាត់ការបន្តតាម និតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ