ព្រឹតិ្តការណ៍ថ្មីៗ

ចប់បាត់!ខ្វះអីការងារមិចមិនទៅរកធ្វើ បែជាទៅធ្វើចោរលួចមាន់ ហើយនឹងស្ករត្នោតទៅវិញ!តើលក់បានប៉ុន្មានទៅលោកព្រះ

2 ខែ មុន 119 តូ សុផល

តាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព ចូលលួច របស់របរ នៅក្នុងផ្ទះបាយ របស់គេ ហេតុការនេះបានកើតឡើង កាលពីវេលាម៉ោង១៧:០០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិពង្រ ឃំុខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះកែវ វណ្ណរិទ្ធិ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅឯខេត្តក្រចេះ បានមកស្នាក់នៅជាមួយម្តាយចុង នៅក្នុងភូមិឃំុកើតហេតុខាង បានធ្វើសកម្មភាពចូលលួចរបស់របរ នៅក្នុងផ្ទះបាយរបស់គេ ដែលនៅភូមិជាមួយគ្នា កាលពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី២៥ខែសីហា ឆ្នាំ២០១៨ លុះដល់វេលាម៉ោង១៧:០០នាទី ថ្ងៃ ខែ ឆ្នាំដដែល សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងដែលលួចបាន រួមមាន៖ ១.មាន់ចំនួន១០ក្បាល ២.ម៉ូទ័របូមទឹកមួយគ្រឿង ឆ្នាំងដាំបាយចំនួន២ កាំបិត៣ ពូថៅ១ នឹងស្ករត្នោតមួយធុង។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច កំពុងកសាងសុំណុំរឿងតាមនិតិវិធី ចំណែកឯវត្ថុតាង ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះអោយយកទៅប្រើប្រាស់វិញ៕ដោយបងខ្មៅ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ