ព្រឹតិ្តការណ៍ថ្មីៗ

បន្លំលួចកាច់កម៉ូតូនៅហាងកាហ្វេ មិនបានសម្រេចប្រជាពលរដ្ឋស្វាគមន៍រួចប្រគល់ឲ្យប៉ូលីស

3 សប្តាហ៍ មុន 42 តូ សុផល

ភ្នំពេញ ៖​ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង ក្រោយធ្វើសកម្មភាពបន្លំកាច់ កម៉ូតូក្នុងហាងកាហ្វេ​ ដែលស្ថិតនៅក្នុងបុរីពិភពថ្មី ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨​​ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា​ ជនសង្ស័យខាងលើត្រូវបានប្រជាជននិងអាជីវករដែលលក់ដូរក្នុងផ្សារបុរីពិភពថ្មីខាងលើ​ខឹងយ៉ាងខ្លាំង ក្រោយពីធ្វើសកម្មភាពលួចកាច់សោកម៉ូតូ មិនបានសមនរេចឃើញទាន់ស្រែកឆោឡោ នាំគ្នាចាប់បាន ស្វាគមន៍ ម្នាក់មួយដៃ មួយជើង រួចប្រគល់ឲ្យទៅសមត្ថកិច្ច​ ។

ប្រភពដដែលបានបន្តទៀតថា​ មុនពេលកើតហេតុ​ជនសង្ស័យ​នេះមិនដឹងធ្វើដំណើរមកពីណាទេ​ បានមកហូបកាហ្វេក្នុងផ្សារបុរីពិភពថ្មី​ បានបន្លំលួចកាច់ម៉ូតូ ម៉ាក ហុងដា សេ១២៥ សេរី២០១៨​ បានសម្រេចបើយ បំរ៉ុងជិះចេញ​ ក៏ត្រូវបានម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោទើបចាប់បានតែម្តង​ នាំគ្នាដេញចាប់ បញ្ចេញកំហឹង​ រួចប្រគល់ទៅឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យខាង​មានឈ្មោះ​ សុខ​ ចាន់ណា​ អាយុ៣៣ឆ្នាំ​ មានទីលំនៅមិនប្រាកដ​ មានស្រុកកំណើតនៅខេត្តកំពត​ ។

ជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូពិតប្រាកដមែន ។ សមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាង​ សោរកាច់កម៉ូតូ១ឆុតទៀតផង ។

ក្រោយពេលកើតហេតុ​ ជនរងគ្រោះជិះម៉ូតូត្រលប់ទៅផ្ទះបាត់ ដោយមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទេ ។ តែទោះយ៉ាងណាក៏ដោយសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលកន្ទោក​ ដើម្បីធ្វើការសាកសួរ​ និងកសាងសំណុំរឿង​បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ ចាត់ការតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ