ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមហ៊ុនស្មាត អាស្យា​តា​ ចុះMOU​ ជាមួយ កាហុកភីធីអ៊ី បង្កើតទំនាក់ទំនងដៃគូពាណិជ្ជកមមរួមគ្នា

12 ខែ មុន 368 តូ សុផល

(ភ្នំពេញ​)៖​ ក្រុមហ៊ុន ស្មាតអាស្យាតា និងក្រុមហ៊ុន កាហុកភីធីអ៊ី អិលធីឌីបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នៅសណ្ធាគារសាន់វេ ក្នុងគោលបំណងបង្កើតទំនាក់ទំនងដៃគូពាណិជ្ជកម្មរវាងក្រុមហ៊ុនទាំងពីរចង់អោយប្រជាពលរដ្ឋទទួលបាននូវការយល់ដឹងបន្ថែមទៀតអំពី គុណភាព សេវាកម្ម ដែលផ្ដល់ដោយក្រុមហ៊ុនទាំងពី។

លោក ទ្រី លាងគ្រី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនកាហុក ភីធីអ៊ី បានមានប្រសាន៍ថា៖ “អតិថិជនទំាងអស់អាចរកទិញទូរស័ព្ទដៃស៊ីងតិចនៅតាមបណ្តាស្មាតសប (Smart Shop) ទូទាំងប្រទេស ហើយថែមទាំងទទួលបានលេខស៊ីមកាតល្អៗ ក៏ដូចជាការប្រើប្រាស់បាន អ៊ីនធឺណេតរហូតដល់ ១២សប្តាហ៍ផងដែរ។”

ជាមួយគ្នានេះផងដែរ អ្នកស្រី ស៊ឹម ចាន់សុភ័ក្រ្ដ ប្រធានផ្នែកអភិវឌ្ឍផលិតផល និង ឧបករណ៍ ( Head of Consumer Proposition and Devices) នៃក្រុមហ៊ុន ស្មាតអាស្យាតា បានមានប្រសាសន៍ថា៖ ក្រុមហ៊ុនស្មាត មានសេចក្តីសោមនស្សរីករាយ ដែលភាពជាដៃគូជាមួយក្រុមហ៊ុនកាហុក ភីធីអ៊ីនេះ អាចធ្វើឲ្យអតិថិជនរបស់ក្រុមហ៊ុនស្មាត អាចជាវទូរស័ព្ទដៃស៊ីងតិចបាន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!