ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបទីតាំងហ្គេមបាញ់ត្រី មួយកន្លែង ឃាត់​ជនសង្ស័យ​​៥​នាក់​

2 ខែ មុន 54 តូ សុផល

សម្របសម្រួល​និ​តិ​វិធី​ ដោយ​លោក​ព្រះរាជអាជ្ញា​រង​ រ៉ា​ បូ​រ៉ា​ន់​ឌី​ បាន​ឆែកឆេរ​ផ្ទះ​ជួល​មួយ​កន្លែង​ នៅ​ចំណុច​ភូមិ​ អូរ​រមៀត​ សង្កាត់​ ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ រក​ឃើញ​ទូរ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​គ្រឿង​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​។​

​មន្ត្រី​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ អ៊ឹ​ង​ សំរេច​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ អូរ​រមៀត​ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ មុខរបរ​ អ្នក​បើក​ហ្គេ​ម​។​
​ទី​២-​ឈ្មោះ​ អឿ​ន​ ស្រី​ណែ​ត​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ អូរ​រមៀត​ សង្កាត់​ ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ មុខរបរ​មេផ្ទះ​។​
​ទី​៣-​ឈ្មោះ​ ថា​ត​ បូ​រ៉ា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ថ្មី​ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ មុខរបរ​មិន​ពិតប្រាកដ​ មាន​សារធាតុ​ញៀន​។​
​ទី​៤-​ឈ្មោះ​ ឡេ​ង​ ប៊ុ​ន​ឡុ​ង​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ អូរ​រមៀត​ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ មុខរបរ​និស្សិត​ មាន​សារធាតុ​ញៀន​។​
​ទី​៥-​ឈ្មោះ​ ស្លេះ​ ពុធ​គ្រី​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ អ៊ី​ស្លា​ម​ មាន​ទីលំនៅ​ភូមិ​ ថ្មី​ សង្កាត់​ ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ មុខរបរ​ជាង​ផ្សារ​ដែក​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​ក្រុង​បាន​លុង​ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ