ព្រឹតិ្តការណ៍ថ្មីៗ

​ ទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​ ត្រូវក្រុម​ចោរប្លន់ ​ធនាគារ​ ឥណ្ឌូ​ឆៃ​ណា គេចខ្លួន​ដោយ​សុវត្ថិភាព​

2 ខែ មុន 58 តូ សុផល

ភ្នំពេញ​៖​  ​នៅ​ព្រឹកថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​នឹង​៤៧​នាទី​ ក្រុម​ចោរប្លន់​ដែល​មាន​គ្នា​ប្រហែល​៦​នាក់​ប្រដាប់​ដោយ​កាំភ្លើង​បាន​ចូល​ប្លន់​ធនាគារ​ អ​ អេ​ច​ ប៊ី​ ឥណ្ឌូ​ឆៃ​ណា នៅ​ចំណុច​ធនាគា​ អ​ អេ​ច​ ប៊ី​ ឥណ្ឌូ​ឆៃ​ណា​ សាខា​ម៉ៅ​សេ​ទុង​ អាគារ​លេខ​២១៨​ ផ្លូវ​ម៉ៅ​សេ​ទុង​ ក្រុម​១០​ ភូមិ​២​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ទោ​ កុយ​ ខាន់​ណា​រិ​ទ្ធ​ អធិការរង​នគរបាល​ខណ្ឌចំការមន​ បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ចំនួន​ប្រហែល​០៦​នាក់​ ស្លៀកពាក់​ស៊ី​វិល​ ពាក់មួក​សុ​វត្ថ​ភាព​ ប្រដាប់​ដោយ​អាវុធ​ខ្លី​ប្រហែល​០៤​ដើម​ មិន​ស្គាល​ល​ម៉ាក់​ជិះ​មូ​តូ​០៣​គ្រឿង​ ម៉ាក​អ៊ិ​ច​សាយ​ទ័​រ​ ពណ៌​ខៀវ​លាយ​ខ្មៅ​ នឹង​ពណ៌​ទឹកក្រូច​លា​យស​ គ្មាន​ស្ល​លា​កល​លេខ​ នឹង​មួយ​គ្រឿង​ទៀត​ ម៉ាក​វ៉េវ​ ពណ៌​ក្រហម​លាយ​ខ្មៅ​ មិន​ស្គាល់​ស្លាក​លេខ​។

​ជន​រង​គ្រោះ​ ឈ្មោះ​ សុក​ សុ​ភេ​ង​ ភេទ​ប្រុស​ អាយុ​ ៣៦​ ឆ្នាំ​ ជនជាតិ​ខ្មែ​ ស្នាក់​នៅផ្ទះ​លេខ​ ២៣៧​ ផ្លូវ​៣៦៩​ភូមិ​ដើម​ម៉ាក់​ក្ល​លឿ​ សង្កាត់​ច្បារ​អំពៅ​ទី​១​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។​

​សម្ភារ​បាត់បង់ៈ​ សរុប​ទឹកប្រាក់​បាត់បង់​ជា​ដុល្លារ​ ចំនួន​ជាង​១០​ម៉ឺន​ដុល្លារ​ ពេល​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​ចេញ​មក​វិញ​ នាំ​គ្នា​ជិះ​ម៉ូ​ គេចខ្លួន​ទៅ​បាត់​អស់​។​

បច្ចុប្បន្ន​ សមត្ថកិច្ច​ នគរបាល​ បាន​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ សាកសួរ​បំភ្លឺ​ យក​ព័ត៌មាន​ពី​បុគ្គលិកធនាគារ​ នឹង​សាក្សី​ជុំវិញ​ក​ន្ល​លែង​កើតហេតុ​ ដោយ​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​រាជធានីភ្នំពេញ​ នឹង​នគ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ត្រួតពិនិត្យ​កាមេរ៉ា​ សុវត្ថិភាព​ដែល​បំពាក់​នៅ​ធនាគា​ នឹង​កាមេរ៉ា​ផ្សេងៗ​ទៀត​ ដែល​អាច​ជា​ប្រយោជន៍​ក្នុង​ការ​ស្រាវជ្រាវ​ដើម្បី​កំណត់​មុខសញ្ញា​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ