ព្រឹតិ្តការណ៍ថ្មីៗ

ឃាតករអ្នកតាក់សុីបាវិត ២នាក់ជាប់ទោសអស់មួយជីវិតដែលរំលោភសម្លាប់ក្មេងស្រី

2 ខែ មុន 88 តូ សុផល

ស្វាយរៀង៖ សាលាតំបូងខេត្តស្វាយរៀងបានជំនុំជំរះរឿងក្តីអ្នករត់តាក់សុីបាវិត២នាក់បាន រំលោភសម្លាប់នារីបុគ្គលិកកាសុីណូជាអ្នកជិះតាក់ស៊ីជាង១ឆ្នាំមុន ត្រូវបានតុលាកាសម្រេចដាក់ទោសអស់មួយជីវិតទាំង២នាក់ ។

សាលាដំបូងខេត្តស្វាយរៀង បានបើកសវនាការរឿងក្តីឃាតកម្មរំលោភសម្លាប់នេះនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ។ ហើយនៅគ្រានោះគេសង្កេតឃេីញ នៅក្រៅបន្ទប់សវនការ មានគ្រួសារជនរងគ្រោះ និង គ្រួសារជនល្មេីសមួយចំនួន ដែលនៅក្នុងសាលជំនុំជំរៈ កំពុងរងចាំស្តាប់លទ្ធផលយ៉ាងអន្ទះសារនិងក្រៅរបងតុលាការមានអ្នកសារពត៌មាននិង ប្រជាពលរដ្ឋជាច្រេីនកំពុងតែឃ្លាំមេីលទិដ្ឋភាពនេះ តែដោយខ្លាចមានបាតុភាពអីកេីតឡេីង សមត្ថកិច្ចក៏រៀបចំសណ្តាប់ធ្នាប់ ក្នុងការការពារកុំអោយកេីតមានរឿងរ៉ាវជាយថាហេតុណាមួយកើតឡើង។
តុលាការបានដំណើរក្តីនេះ រហូតមកដល់ម៉ោង៤នង៤៥នាទីរសៀលជាលទ្ធផលជនសង្ស័យជាឃាតករ ទាំង២នាក់ ត្រូវតុលាកាសម្រេចដាក់ទោសម្នាក់ៗអស់មួយជីវិត ។

បើតាមមន្ត្រីសមត្ថកិច្ច បានប្រាប់ថា ជនជាឃាតករទាំង២បាក់នេះមាន ទី១ ឈ្មោះ ឆឺយ សុជាតិ អាយុ៣៦ឆ្នាំ រស់នៅភូមិ ព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង ដកហូតរថយន្ត ១ គ្រឿង ម៉ាកហាយឡែនឌ័រ និងជនទី២មាន ឈ្មោះផ្លេក មុន្នី ភេទប្រុស អាយុ ៣២ឆ្នាំ។

សូមបញ្ជាក់ថា អ្នក​រត់​តាក់ស៊ី បាន​ដឹក​ជន​រង​គ្រោះ​ពង្វាងផ្លូវ គឺ​ចេញពី​ផ្សារ​ជី​ភូ ទៅ​តាម​ផ្លូវលំ រួច​ដឹក​ទៅ​តាម​ខាងជើង​សាលាស្រុក​ច​ន្ទ្រា រួច​ចុះ​មក​តាម​ផ្លូវលំ​ពី​ត្បូង​មក​ជើង​វិញ​មក​តាម​សង្កាត់​បាទី ចូល​មក​ក្រុង​បា​វិត លុះ​មក​ដល់​ចំណុច​កើតហេតុ គឺ​យប់​ជ្រៅ និង​ដាច់​ពី​ផ្ទះ​អ្នកស្រុក​ស្ងាត់ ជន​បី​សាច​តណ្ហា ក៏​ឈប់​រថយន្ត​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​រួច​យក​ខ្សែរឹត​ក​ជន​រង​គ្រោះ​សម្លាប់​តែ​ម្តង​ហើយ​បាន​បើករថយន្ត​ចូល​ទៅ​ក្រុង​បា​វិត​ដែ​មាន​ចម្ងាយ​ប្រមាណ​ជាង​មួយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ បើ​តាម​ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​ដឹង​ថា​ឃាតក​បាន​យក​កាបូបស្ពាយ​១ ទូរ​សព្ទ័​ដៃ​១​គ្រឿង ប្រាក់​មួយ​ចំនួន និង​កាបូប​សំលៀក​បំពាក់​ផង​ដែរ​។

ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ