ព្រឹតិ្តការណ៍ថ្មីៗ

កក្រើកទៀតហើយ ! ក្រុមចោរប្លន់ប្រដាប់អាវុធ ប្លន់ ធនាគារ RHB កណ្តាលក្រុង ទាំងថ្ងៃ!

2 ខែ មុន 315 តូ សុផល

ភ្នំពេញ​ ៖​ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា​មាន​ក្រុម​ចោរ​មួយ​ក្រុម​ប្រហែល​៥​នាក់​ប្រដាប់​ដោយ​កាំភ្លើង​បាន​ចូល​ប្លន់​ធនាគារ​ RHB ឥណ្ឌូ​ឆៃ​ណា​ នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​។​ ហេតុការណ៍​ប្លន់​ធនាគារ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៨​។​

​ចំពោះ​ករណី​ប្លន់​ខាងលើ​កម្លាំង​ជំនាញ​គ្រប់​ថ្នាក់​កំពុង​សហការ​គ្នា​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​។​ ហើយ​ចំពោះ​ការ​បាត់​បង់លុយ​ប៉ុន្មាន​នោះ​ មិន​ទាន់​ដឹង​នៅឡើយ​ទេ​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ