ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម​ អ៊ុយ​ សំអាត​ ឯកឧត្តម​ ឃឹម​ វុទ្ឋី​ និងលោកជំទាវ​ សន​ ម៉ារ៉ាដា​ នាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា​ ប្រគល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់​ មកពីភូមិចំនួន៤​ ក្នុងស្រុកកោះសូទិន​ ខេត្តកំពង់ចាម

3 ខែ មុន 27 តូ សុផល

កំពង់ចាម៖​ ប្រជាពលរដ្ឋចំនួន៨០៤គ្រួសារក្នុងឃុំល្វេ ស្រុកកោះសូទិន មកពីបួនភូមិ៖ ភូមិព្រែកតាកែ ភូមិល្វេក្រោម ភូមិល្វេ និងភូមិអំបែងចេះ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុយ សំអាត តំណាងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯឧ ឃឹម វុទ្ធី លោកជំទាវ សន ម៉ារ៉ាដា ប្រធានក្រុមការងារចុះជួយឃុំល្វេ ឯឧ លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារ ក្នុងគោលបំណងជួយសម្រួលការលំបាកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ហើយកាកបាទក្រហមកម្ពុជា គឺមិនអោយបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!