ព្រឹតិ្តការណ៍ថ្មីៗ

អសន្តិសុខមែន ប្លន់ទាំងកណ្តាលថ្ងៃ នៅផ្លូវ៦០ម៉ែត្រខណ្ឌដង្កោ

3 ខែ មុន 128 តូ សុផល

ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់បាន រងរបួសធ្ងន់ដោយសារជនសង្ស័យម្នាក់ហៅម៉ូតូឌុបជិះយកទៅចាក់ប្លន់យកម៉ូតូមិនបានសម្រេចស្ថិតនៅផ្លូវលំស្ងាត់មួយកន្លែងចំនុចភូមិព្រែកថ្លឹងសង្កាត់ជើងឯកខណ្ឌដង្កោកាលពីវេលាម៉ោង១០និ៣០នាទីព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០១៨។

បើយោងតាមសម្តីជនរងគ្រោះដែលមានឈ្មោះធន សុភី
អាយុ៤២ឆ្នាំមានស្រុកកំណើតនៅភូមិកោះកែវឃុំកោះកែវស្រុកល្វាឯមបានមកស្នាក់នៅបឹងទំពុនបានមកប្រកបមុខរបររត់ម៉ូតូឌុបបានអោយដឹងថា មុនពេលកើតហេតុជនសង្ស័យបានហៅម៉ូតូឌុបពីម្តុំរោងចក្រSLផ្លូវ៣៧១ភូមិឬស្សីសង្កាត់ស្ទឹងមានជយ័២ខណ្ឌមានជយ័ឆ្ពោះទៅតាខ្មៅក្នុងតំលៃ១៥០០០រៀល
លុះដល់ចំនុចផ្លូវស្ងាត់ខាងលើជនសង្ស័យក៏បានដកកាំបិតចុងស្រួចចាក់ពីក្រោយចំខ្នងជនរងគ្រោះបណ្តាលអោយជាប់កាំបិតនៅនិងខ្នងហើយក៏បានស្រែកអោយគេជួយភ្លាមៗនោះដែរក៏មានអ្នកធ្វើដំណើរនៅទីនោះបាននាំគ្នាជួយដឹកជនរងគ្រោះទៅសង្រ្គោះបឋមនៅមន្ទីរពេទ្យឯកជនដែលនៅក្បែរកន្លែងកើតហេតុហើយក៏បានរាយការណ៏ជូនសមត្ថកិច្ចដែលកំពុងត្រៀមចាំការពារក្បួន
ក្រោយពេលទទួលបានពត៍មានថាមានករណីចាក់ប្លន់យកម៉ូតូឌុបភ្លាមនោះទាំងកម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលខណ្ឌដង្កោបានធ្វើការឡោមពទ្ធ័ព្រៃបឹងមួយកន្លែងដែលជនសង្ស័យរត់ចូលទៅសង្ងំលាក់ខ្លួន
តែដោយសារតែទីតាំងខាងលើលិចទឹកនិងមានព្រៃច្រើនផងនោះធ្វើអោយសមត្ថកិច្ចពិបាកនិងរុករកជនសង្ស័យតែទោះជាយ៉ាងណាក៏សមត្ថកិច្ចខណ្ឌដង្កោនៅតែបន្តររុករកជនសង្ស័យដើម្បីយកមកផ្តន្ទារទោសនៅពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ