ព្រឹតិ្តការណ៍ថ្មីៗ

ធ្លាយរឿងអាស្រូវ លោកចៅសង្កាត់ចោមចៅ១ និងចោមចៅ៣មុខលុយ ការងារក្នុងមូលដ្ឋានគ្មានរវល់

1 ឆ្នាំ មុន 186 តូ សុផល

ភ្នំពេញ ៖​ ប្រជាពលរដ្ឋរអ៊ូរទាំ និងរឹះគន់ទៅលើលោក ចៅសង្កាត់ចោមចៅ១ និងសង្កាត់ចោមចៅ៣ ថាជាចៅសង្កាត់មុខលុយការងារក្នុងមូលដ្ឋានគ្មានរវល់ ពោលមិនមានខ្ទង់ចំណាយលុយរបស់សង្កាត់ឡើយ ទោះជាសង្កាត់ទាំ២ខាងលើ មានចំណូលក្នុងមួយថ្ងៃៗ សន្ធឹកសន្ធាប់គិតជាមធ្យម២លានរៀល បានតាមរូបភាពជម្រឹតទាប្រាក់ពីពលរដ្ឋ សុីញ៉េ គ្រប់ឯកសារ ត្រូវតែបង់លុយ ឲ្យមេសង្កាត់ យ៉ាងណាក្តី លុយនោះញាត់ហោប៉ាវ មិនបានទុកប្រើ សម្រាប់ចំណាយការអភិវឌ្ឍន៍របស់ថ្នាក់សង្កាត់ឡើយ ។

ពលរដ្ឋបានឲ្យដឹងថា លោក កង វង ចៅសង្កាត់ឆ្នោតឆ្នោតបានដោយបក្សប្រឆាំង ហើយចុះចូល កាន់ជាចៅសង្កាត់ចោមចៅ១ ក្រោយរលាយបក្សប្រឆាំង ។ ចំណែកលោក វា សាវឿន ចៅសង្កាត់ជាប់ឆ្នោត បានដោយបក្សប្រឆាំងផ្កាប់មុខ ហើយចុះចូល ទាំង២នាក់ ត្រូវជាពូនិងក្មួយ អតីតអ្នកប្រឆាំងផ្កាប់មុខ ក្រោយពីបក្សប្រឆាំងបានរលាយខ្សុលទៅ លោកទាំង២នាក់ បានចុះចូលមក បក្សប្រជាជនកម្ពុជា តែអ្វីមិននឹកស្មានដល់ ចៅសង្កាត់ទាំង២នាក់ ( ពូនិងក្មួយ ) មិនយល់យោគពលរដ្ឋណាទាំងអស់ រាប់ទាំងមន្រ្តីបម្រើការងារក្នុងសង្កាត់ខ្លួនឯងផង ឲ្យតែមករក គឺខាំត្របាក់ រហូតដល់ពលរដ្ឋហៅថា ចៅសង្កាត់មុខលុយ ការងារបម្រើប្រជាពលរដ្ឋអត់មានទេ លោកម្ចាស់ដើរមើលក្នុងមូលដ្ឋាន សង្កាត់ទាំង២នេះចុះ សូម្បីតែសម្រាមក្រោមស្លាកគណបក្ស មិនរវល់យកភ្នែកមើលផង ផ្លូវក្នុងភូមិ ព្រៃព្រីងត្បូង ជាប់សាលាសង្កាត់ចោមចៅ៣ ផ្ទាល់ លោក វា សាវឿន មិនរវល់អើពើ ទុកឲ្យផ្លូវ ពេលភ្លៀងមក ដូចនរក សូម្បីចៅសង្កាត់ខ្លួនឯង មិនហ៊ានដើរកាត់ផង កុំថាឡើយបើករថយន្តឆ្លងកាត់ ។

ពលរដ្ឋបន្តទៀតថា ការងារ រ ស់លោកទាំង២រាល់ថ្ងៃសង្ងំនៅក្នុងបន្ទប់ សុីញ៉េទាលុយរាស្រ្ត មិនរើសមុខ រហូតដល់ជនរងគ្រោះ ទៅជម្រាប រឿងជាងធ្វើផ្ទះមិនគោរពកិច្ចសន្យា ក៏លោកចៅសង្កាត់ វ៉ា សាវឿន ទារលុយ១៣មុឺនរៀលដែរ ទើបបានស្តាប់ពលរដ្ឋរៀបរាប់ ។

ពលរដ្ឋងឿងឆ្ងល់ថា ត្រង់ណាទៅបម្រើរាស្រ្ត កាលបើលោកចៅសង្កាត់ ដូច២នាក់ខាងលើ មួយថ្ងៃៗច្របាច់តែករាស្រ្តបែបនេះឲ្យសង្ឃឹមម្តេចទៅ ។

ពលរដ្ឋលើកឡើងថា ក្រឡេកមើលចុះក្នុងមូលដ្ឋាន សម្រាម ផ្លូវភូមិ លោកចៅសង្កាត់ធ្វើបានអ្វីខ្លះ កាលពីលោកទាំង២នៅកាន់ខាងបក្សប្រឆាំងលោកស្រែក ដូចក្ងាន ស្រែកអយុត្តិធម៌ ចុះមកដល់ពេលឥឡូវ លោកស្រែក ជម្រឹតទាលុយរាស្រ្ត ។ ចៅសង្កាត់ធុននេះ មានប៉ុន្មាននាក់ទៀត ច្របាច់តែករាស្រ្ត ការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន មិនព្រមធ្វើ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ