ព្រឹតិ្តការណ៍ថ្មីៗ

តុលាការកំពូលសម្រចមិនដោះលែងលោកគឹម សុខា ឱ្យនៅក្រៅឃុំទេ

1 ឆ្នាំ មុន 76 តូ សុផល

ភ្នំពេញ ​៖ ​ តុលាការ​កំពូល​ នៅ​វេលា​ថ្ងៃ​ត្រង់​ទី​២២​ ខែ​សីហា​ នេះ​ បានសម្រេច​មិន​ដោះលែង​លោក​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ទេ ក្រោយពីការសួរដេញដោលចំពោះមុខមេធាវី អស់រយៈពេញមួយព្រឹករួចមកនោះ​ ដោយ​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដដែល​ ។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ អ៊ុក​ គឹម​សិទ្ធិ​ អគ្គ​ព្រះ​រាជ​អាជ្ញា​រង​នៃ​មហា​អយ្យការ​អម​តុលាការ​កំពូល​ និង​ ជា​អ្នក​នាំ​ពាក្យ​ផងដែរ​ ។

លោក​កឹម​ សុខា​ ដែល​បច្ចុប្បន្ន​ជាប់​ពន្ធនាគារ​ត្រពាំង​ថ្លុង​ ខេត្ត​ត្បូង​ឃ្មុំ​ ជិត​១ឆ្នាំ​ ហើយ​នោះ​ ពុំ​ត្រូវ​បាន​បញ្ជូន​មក​ចូលរួម​សវនាការ​នៅ​តុលាការ​កំពូល​ ទេ​ ។

ទោះបី​យ៉ាងណា​ មេធាវី​លោក​កឹម​ សុខា​ បាន​បង្ហាញ​វត្តមាន​ ដើម្បី​បំពេញ​នីតិវិធី​របស់​តុលាការ​កំពូល​ រហូតថល់អសវនាការបានបញ្ចាប់ ។

សវនាការ​បានបើកដំណើរការនាព្រឹកនេះ ដោយមាន​ ក្រុម​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ ជា​ច្រើន​ស្ថាប័ន​ រួម​ទាំង​អង្គ​ការ​ អ្នក អង្កេតការព៍ជាច្រើន​ទៀត​នោះ​ ទន្ទឹង​រង់ចាំ​ក្រៅ​របង​តុលាការ​កំពូល​ ដើម្បី​ចង់​ដឹង​លទ្ធផល​ តើ​តុលាការ​កំពូល​ ដោះលែង​លោក​កឹម​ សុខា​ ដែរ​ឬទេ​ ? ។ តែពេល​នេះ​ លទ្ធផល​ បាន​ដឹង​ហើយ​ គឺ​ តុលាការ​កំពូល​ សម្រេច​មិន​ដោះលែង​លោក​កឹម​ សុខា​ នោះ​ទេ ពោលគែបន្តឃុំខ្លួននៅគុកត្រពាំងថ្លុងដដែល​ ។

ដីកា​តុលាការ​កំពូល​ ដែល​ទទួល​បាន​បង្ហាញ​ថា​ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​គង់​ ស្រ៊ីម​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ ឈួន​ ចាន់ថា​ ជា​តំណាង​មហា​អយ្យការ​ ។

​គួរ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥ ដល់ ៣០​ឆ្នាំ​៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ