ព្រឹតិ្តការណ៍ថ្មីៗ

បញ្ជូនខ្លួនជនសង្ស័យ១០នាក់ទៅតុលាការ ក្នុងសុំនុំរឿង៤ផ្សេងគ្នា

4 ខែ មុន 61 តូ សុផល

ភ្នំពេញ៖ជនសង្ស័យ១០នាក់ក្នុងនោះមានស្រីម្នាក់ផងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ កសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញលើសុំនុំរឿង០៤
ករណីផ្សេងគ្នាក្រោយពីបញ្ចប់ការសាកសួរកាលពីម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២២ សីហា ២០១៨នេះ។

សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ មានពាក់ព័ន្ធចំនួន០៤ ករណីផ្សេងគ្នាដោយក្នុងនោះករណីទី១/ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។ទី២/ប្រើប្រាស់គ្រឿងញៀនខុសច្បាប់និងទី៣/ប្រើប្រាស់អាវុធខុសច្បាប់(ដាវសាំម៉ូរ៉ៃ)ទី៤/ពាក់ព័ន្ធអំពើលួច ។

សមត្ថកិច្ចបន្តថាជនសង្ស័យទាំង១០នាក់ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះគឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលប៉ុស្តិ៍ក្នុងខណ្ឌសែនសុខ។

អធិការនគរបាលខណ្ឌសែនសុខ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមជួយសហការណ៍និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាបអោយទាន់ពេលវេលា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!