រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍ចាក់អង្រែលើឃាត់ខ្លួនជនសង្ស័យម្នាកផពីបទ ឆក់យកទូរស័ព្ទដៃចំនួន០២គ្រឿង)
កាលពីនៅថ្ងៃ អង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២១:៤៥នាទី កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ អ៊ុំ រ៉ាឌី ហៅ រិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ មិនពិតប្រាកដ មុខរបររើសអេតចាយ (មានផ្ទុកសារធាតុញៀនក្នុងទឹកនោម) ។
ពីបទលួច មានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃចំនួន០២គ្រឿង) កាលពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង២១ម៉៣០នាទី នៅចំណុច ផ្លូវ ៦០ម៉ែត្រ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ប៉ាក ចាន់សុខ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ១៦១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូរ៉ឺម៉កកង់បីឥណ្ឌា។
វត្ថុតាងចាប់យក ៖ ទូរស័ព្ទដៃចំនួន០២គ្រឿង ៖ ម៉ាកអាយហ្វូនសិចផ្លើស ពណ៍ខ្មៅ មានស៊ីមកាតលេខ ០៨៧៦២៥៥១០ ចំនួន ០១គ្រឿង និង ម៉ាកអាយហ្វូនសេវែនផ្លើស ពណ៍ខ្មៅ មានស៊ីមកាតលេខ ០១១៤០៩៥៨៥ ចំនួន០១គ្រឿង (ចំពោះទូរស័ព្ទដៃបានប្រគល់ឲ្យម្ចាស់ឈ្មោះ ប៉ាក ចាន់សុខ យកទៅរក្សាទុកបណ្តោះអាសន្ន)។
បច្ចុប្បន្នជនសង្ស័យឈ្មោះ អ៊ុំ រ៉ាឌី ហៅ រិទ្ធ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
Tag: ចោរឆក់ ឆក់