ព្រឹតិ្តការណ៍ថ្មីៗ

ប្លន់មិនចេៈឈប់ឡេីយស្រ្តីជាអាជីវកលក់សាច់ជ្រូក២នាក់ប្ដីប្រពន្ធ ត្រូវបានចោរប្រដាប់អាវុធប្លន់យកម៉ូតូបានសម្រេច

3 ខែ មុន 115 តូ សុផល

ភ្នំពេញ៖នារីជាអាជីវករលក់សាច់ជ្រូកម្នាក់ត្រូវក្រុមចោរប្រដាប់អាវុធប្លន់យកម៉ូតូបានសម្រេចខណៈពេលជិះម៉ូតូទៅទិញសាច់ជ្រូក ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ត្រង់ចំណុចខាងកើតសាលាមុំប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ ស៉ី ណាត់ អាយុ២៥ឆ្នាំ ជាអាជីវកលក់សាច់ជ្រូក ស្នាក់នៅក្នុងបូរីមហាសែនសុខ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

បើតាមសម្តីពីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបភី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CC-5026 ។ទើបតែជិះចេញពីផ្ទះនៅបុរីមហាសែនសុខបំរុងជិះទៅទិញសាច់នៅផ្សារដីហុយដើម្បីយកមកលក់។ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីលិចទៅកើត ។ខណៈពេលជិះមកតាមផ្លូវក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួន៤នាក់ជិះម៉ូតូពីគ្រឿងមួយគ្រឿងម៉ាក ស៊ុយស័រគីនិច មួយគ្រឿងទៀតម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ ដែលប្រដាប់ទៅដោយដាវសាំមូរ៉ៃ ជិះដេញតាមពីក្រោយជនរងគ្រោះ។ លុះមកដល់ចំណុចកើតហេតុដែលមានភ្លើងភ្លឺៗនៅខាងមុខផ្ទះប្រជាពលរដ្ឋ ហើយដោយជនរងគ្រោះដឹកខ្លួនថាមានក្រុមជនសង្ស័យកំពុងជិះដេញតាមពីក្រោយ ពេលនោះជនរងគ្រោះក៏ឈប់ម៉ូតូព្រោះគិតថាមានមនុស្សគ្រែងអាចពឹងពាក់បាន។ តែបែបជាគ្មានមនុស្សនៅទៅវិញ រួចក្រុមជនសង្ស័យក៏បានជិះមកគាក់ម៉ូតូរបស់ជនរងគ្រោះ ហើយដោយជនរងគ្រោះភ័យខ្លាំងពេកក៏ចុះពីលើម៉ូតូតាមសម្រួល ហើយក្រុមជនសង្ស័យក៏ឡើងជិះម៉ូតូរត់គេចខ្លួនបាត់សម្រោល។ហើយនៅក្នុងកែបម៉ូតូរបស់ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យប្លន់យកនោះមាន ទូរសព្ទដៃចំនួន២គ្រឿង លុយ២០០ដុល្លារ

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះបានទាក់ទងហៅប្តីឲ្យមកដឹកទៅដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូរបស់ខ្លួនយកត្រលប់មកវិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ