ព្រឹតិ្តការណ៍ថ្មីៗ

លួច ឆក់ ប្លន់ ល្បែងស៊ីសង់គ្រប់ប្រភេទ បង្កអសន្តិសុខ ក្នុងខណ្ឌចំការមន ប្រសាសន៍សម្តេចក្រឡាហោម ស ខេង សាបដូចទឹកទន្លេ!

1 ខែ មុន 1464 តូ សុផល

ភ្នំពេញ ៖ ផ្ទះហ្គេមបាញ់ត្រីមួយកន្លែងដែលស្ថិតនៅផ្ទះលេខ២៣ ផ្លូវ៩៧ ក្រុមទី៦ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមនបើកទទួលឲ្យក្រុមអ្នកញៀនទាំងល្បែង ញៀនទាំងថ្នាំ ចូលលេងទាំងយប់ ទាំងថ្ងៃ ហើយក្រុមអ្នកញៀនទាំងនោះតែងតែបង្កអសន្តិសុខក្នុងមូលដ្ឋាន គ្មានសមត្ថកិច្ច អាជ្ញាធរខាងណារវល់អើពើឡើយ ពោលទុកឱកាសឲ្យបនល្បែង អ្នកញៀន ធ្វើព្យុះធ្វើភ្លៀងក្នុងមូលដ្ឋានស្រេចតែចិត្ត បង្កឲ្យភ័យខ្លាចដល់ការរស់នៅរបស់ពលរដ្ឋជុំវិញ ។

បើតាមប្រជាពលរដ្ឋខ្សឹបខ្សៀវគ្នា តែមិនច្បាស់ការទេថា ផ្ទះបើកបនល្បែងហ្គេមបាញ់ត្រីខាងលើ មានភាគហ៊ុន ជាមួយលោក ព្រំ សំខាន់ អភិបាល នៃគណអភិបាលខណ្ឌចំការមន ហើយរាល់ខែប្រើកូនចៅដើរប្រមូលលុយតាមផ្ទះល្បែងខាងលើ ក៏ដូចជាទីតាំងផ្សេងទៀតក្នុងខណ្ឌចំការមន។ ក៏ប៉ុន្តែ ការលើកឡើងរបស់មហាជន អ្នកសារព័ត៌មាន មិនជឿថា លោក ព្រំ សំខាន់ ធ្វើដល់ទៅចៅហ្វាយខណ្ឌចំការមន បែរធ្វើជាខ្នងបង្អែក របស់ផ្ទះហ្គេមបាញ់ត្រី ផ្ទះបនល្បែង ឲ្យកូនចៅដើរប្រមូលលុយបែបនេះឡើយ ។

តាមអ្វីដែលដឹង លោកចៅហ្វាយខណ្ឌចំការមន កន្លងមក ឃើញបនល្បែងមួយចាបើមួយ ឃើញ ២ចាប់២ តែមកដល់លើកនេះក្រែងលោក ជាប់រវល់ពេក ទើបមិនទាន់ចុះទៅមើលទូហ្គេមបាញ់ត្រី បើកលេងក្នុងផ្ទះលេខ២៣ តាមផ្លូវ៩៧ ក្រុមទី៦ ភូមិ៤ សង្កាត់បឹងត្របែក និងទីតាំងហ្គេមបាញ់ត្រី ជាច្រើនកន្លែងទៀតក្នុងខណ្ឌចំការមន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ