ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចបញ្ជូនជនសង្ស័យ០២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័ដៃ) ចំនួន ០៤ ករណី

3 ខែ មុន 145 តូ សុផល

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៤ និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់ នៅចំណុចភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័ដៃ) ចំនួន ០៤ ករណី។

កាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៨
សមត្ថកិច្ចបានបញ្ជូនជនសង្ស័យនិងភស្តុតាង ជារបស់ជនរងគ្រោះ និងវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព បញ្ជូនមកកាន់ការិយាល័យមានឈ្មោះដូចខាងក្រោម ៖

១-អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃម៉ាក ALCATEL ONETOUCH PIXI ពណ៌ ទឹកប្រាក់ ) ប្រព្រឹត្តនៅចំណុចមុខវត្ត ឃ្មួញ ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០៨ និង០០ នាទី ។

២-អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃម៉ាក OPPOF5 ពណ៌ ក្រហម ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលក់គ្រឿងទេសគឹម ស៊ីវ ផ្លូវលេខ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១០ និង ៤០ នាទី ។

ជនរងគ្រោះមាន ឈ្មោះ សុង វ៉ា ភេទ ប្រុស អាយុ ៣៥ ឆ្នាំជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៨៤៨ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់ដូរ សម្ភារៈបាត់បង់ ទូរស័ព្ទដៃម៉ាក OPPO F5 ពណ៌ ក្រហម ស៊ីមកាតលេខ ០១២ /០១៦ ២៤១ ៧៧២។

៣-អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃម៉ាកVIVO ពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខ ឪសថស្ថានសុខចំរើន ផ្លូវលេខ១៩២៨ ក្រុម២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១១ និង១០ នាទី ។

៤-អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃម៉ាក OPPO ពណ៌ ទឹកមាស ) ប្រព្រឹត្តនៅចំណុចក្លឹបហ្គោលឡាញ ផ្លូវលេខ១៩៨៦កែងផ្លូវលេខ១០០៧ ក្រុម៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល១២ និង ០០ នាទី ។

ជនសង្ស័យ ទី០១ ឈ្មោះ រឿន រ៉ូ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យទី០២ឈ្មោះ សន សុន ហៅ ខ្ចូ ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព និងសម្ភារៈចាបយកបានពីជនសង្ស័យរួមមាន
– ម៉ូតូម៉ាក KTM DUKE ពណ៌ ស សេរីឆ្នាំ ២០១៤ លេខតួ NIL លេខម៉ាស៊ីន ៤៩D៦-៤០១២៣ ពាក់ស្លាកលេខ ភ្នំពេញ ១CS ៨៨៨៩ , បណ្ណ័សម្គាល់យានយន្តពាក់ស្លាកលេខ១CS ៨៨៨៩, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ សន សុន ,កាបូបដៃពណ៌ខ្មៅ ចំនួន ០១ និងលិខិតទិញលក់ម៉ូតូ ចាប់យកពីឈ្មោះ សន សុន ហៅ ខ្ចូ
-កាបូបដៃម៉ាក BOWEISI , ទូរសព្ទ័ដៃម៉ាកសាំសុងជារបស់ឈ្មោះ រឿន រ៉ូ ។

ភស្តុតាងជារបស់ជនរងគ្រោះដែលចាប់យកបានពីជនសង្ស័យ ទូរសព្ទ័ដៃម៉ាក ALCATEL ONETOUCH PIXI ពណ៌ ទឹកប្រាក់ និង-ទូរសព្ទ័ដៃម៉ាក OPPO ពណ៌ ទឹកមាស ចាប់យកបានពីឈ្មោះ រឿន រ៉ូ ។

បច្ចុប្បន្នជនសង្ស័យ ភស្តុតាង និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ