ព្រឹតិ្តការណ៍ថ្មីៗ

កម្មពារឬ កាប់​ប្រពន្ធ​ស្លាប់​រត់​ទៅចង​ក ​សម្លាប់​ខ្លួន​ឯង?

4 សប្តាហ៍ មុន 105 តូ សុផល

ពោធិ៍សាត់៖ ពីរនាក់​ប្តីប្រពន្ធ​ស្លាប់នៅ​ថ្ងៃតែមួយ​ដោយ​សារភ្លើង​ប្រច័ណ្ឌ ប្តីកាប់​ប្រពន្ធស្លាប់រួច​ក៍ចាប់យក​ខ្សែរត់​ទៅចងកសម្លាប់​ខ្លនឯង​នៅចំណុច​ដើមក្រូច​ឆ្មារក្សែផ្ទះ​របស់ខ្លួន ឧបទ្ទវហេតុនេះ​កើតឡើង​កាលពីវេលា​ម៉ោង៦និង៤៥នាទី​ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចអំពួច​ស្ថិតក្នុង​ភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
សាក្សីនៅកន្លែងកើត​ហេតុបាន​ប្រាប់សមត្ថកិច្ច​ឱ្យដឹងថា មុនពេលកើត​ហេតុ ជនសង្ស័យ​ឈ្មោះ ពុំ មុត ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានឈ្លោះប្រកែក​គ្នាជាមួយជន​រងគ្រោះឈ្មោះ សែម ផាត ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវជាប្រពន្ធ រហូតដល់​ប្រើអំពើ ហឹង្សាមួយ​កើតឡើង​យ៉ាងសាហាវ​ប្រព្រិត្ត​ដោយជន​សង្ស័យ​ជាប្តីកាប់ប្រពន្ធ​ត្រូវជាច្រើនពូថៅ​បណ្តាលឱ្យ​ស្លាប់នៅ​ហ្នឹងកន្លែង ហើយរត់ទៅ​ចងកសម្លាប់​ខ្លួនឯង នៅនឹង​ដើមក្រូចឆ្មារ​ក្បែផ្ទះនៅ​ចំណុចខាង​លើបណ្តាលឱ្យ​ស្លាប់ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដល់សមត្ថកិច្ច​ចុះពិនិត្យ​កន្លែង​កើតហេតុ ។
លោកវរសេនីយ៍ទោ តាន់ គារិទ្ធិ អធិការនៃ​អធិការដ្ឋាន​នគរបាល​ស្រុកភ្នំ​ក្រវាញ បានបញ្ជាក់​ឱ្យដឹងថា ក្រោយពីចុះដល់​កន្លែង​កើតហេតុ កម្លាំង​នគរបាល​យុត្តិធម៌​ស្រុកភ្នំ​ក្រវាញបាន​សហការជាមួយ​កម្លាំង​ជំនាញបច្ចេកទេស​វិទ្យាសាស្ត្រខេត្ត ពិនិត្យធ្វើ​កោសល្យវិច្ឆ័យ​លើសាកសព​ពីរនាក់ប្តី​ប្រពន្ធឃើញថា ជនរងគ្រោះជា​ប្រពន្ធមានស្នាម​របួសចំ​ត្រចៀក​ខាងឆ្វេង​១ពូថៅ-ក្រោមចង្កា​ផ្នែកខាង​ឆ្វេង១ពូថៅ-ផ្នែកខាងស្តាំ១ពូថៅ-ក្រោមគុមត្រចៀក១ពូថៅ-បំពង់ករខា​ងឆ្វេង១ពូថៅនិង​ស្នាមរបួស​ជាច្រើន​កន្លែងផ្សេង​ទៀតទើបណ្តាល​ឱ្យជនរងគ្រោះ​ជាប្រពន្ធស្លាប់ ហើយជន​សង្ស័យ​ជាប្តីរត់ទៅ​ចងកស្លាប់ខ្លួនឯង ករណីនេះ​បណ្តាលមក​ពីប្តីប្រច័ណ្ឌប្រពន្ធ​ទើបកើត​ករណីនេះឡើង ។ លោក តាន់ គារិទ្ធិ បានបន្តថា ក្រោយពេលពិនិត្យ​យ៉ាងយកចិត្ត​ទុកដាក់​របស់សមត្ថកិច្ច​ជំនាញ​សាកសព​ប្តីប្រពន្ធបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ