ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមចោរចេញឆក់កាបូបបានសម្រេចទៀតហើយពីនារីរូបស្រស់ម្នាក់​ ខណៈពេលដើរចេញពីហូបសាច់អាំង ក្នុងខណ្ឌទួលគោក

1 ខែ មុន 175 តូ សុផល

រាជធានីភ្នំពេញ​ ៖ នារីរូបស្រស់ស្អាតម្នាក់ទើបនឹងចេញពីហូបសាច់អាំង ដើរត្រឡប់មកផ្ទះត្រូវជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់កាបូបបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨:៤០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៥៥កែងនិងផ្លូវ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះ តាំង ដាលីន ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់ផ្ទះលេខ៩ ផ្លូវលខ២៥៥ ក្នុងសង្កាត់បឹងសាឡាង ចណ្ឌទួលគោ រាជធានីភ្នំពេញ។ ទ្រព្យសម្បត្តិដែលត្រូវបាត់បង់នៅក្នុងកាបូបរួមមាន លេបថប១គ្រឿង ទូរសព្ទដៃ២គ្រឿង១គ្រឿង ម៉ាកអាយហ្វូនសិច និង១គ្រឿងទៀតម៉ាកណូគា រួមនឹងលុចជាង៥០ដុល្លារ និងឯកសារមួយចំនួន។

តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានចេញពីហូបសាច់អាំងមួយកន្លែង នៅម្តុំសាលកវិទ្យាយ័លអាស៊ីអឺរ៉ុបនៅក្បែរផ្សារគីឡូលេខ៤បានធ្វើដំណើថ្មើរជើងតាមបណ្តោយផ្លូវ២៥៥​ ទិសដៅពីជើងទៅត្បូង លុះធ្វើដំណើរដល់ចំណុចកើតហេតុខាងលើជិតដល់ផ្ទះទៅហើយស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខ បានមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបរូបគាត់កំពុងស្ពាយនៅនឹងស្មារបានសម្រេចរួចជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានយកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នរដ្ឋបាលសង្កាត់បឹងសាឡាងដើម្បីឲ្យសមត្តកិច្ចជួយស្វែងមុខជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ