ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូនិងម៉ូតូបុកគ្នាបណ្តាលអោយពីរនាក់ម្តាយ-កូនរបួសធ្ងន់

2 ខែ មុន 159 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១លើករវាងម៉ូតូZoomer-XនិងDream ពណ៌ខ្មៅបណ្តាលអោយស្ត្រីជាម្តាយបាក់ដៃស្តាំនិងកូនប្រុសរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវបំបែកខាងបេនឡានក្រុង(កាពីតូល)ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាជួយបញ្ជូនជនរងគ្រោះទាំងពីរទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជន ហួត សុគន្ធ។

ប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា៖មុនពេលកើតហេតុមានក្មេងស្ទាវពីរនាក់បើកបរម៉ូតូឌ្រីមពណ៌ខ្មៅតាមផ្លូវឡាអេក្នុងទិសពីត្បូងទៅជើង(បញ្ច្រាស់ទិស)យ៉ាងលឿន ខណះនោះស្រាប់តែមានម៉ូតូម៉ាកXoomer-Xជិះគ្នា៣នាក់ពីលិចទៅកើតឆ្លងផ្លូវត្រូវម៉ូតូក្មេងស្ទាវបុកប្រាវផ្អើលអស់អ្នកភូមិនៅក្បែរនោះ។

បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿងត្រូវនគរបាលយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយនៅពេលក្រោយ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ