ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៣នាក់ទៅតុលាការករណីលួចមានស្ថានទម្ងន់ទោស(ឆក់០៤ករណី)

1 ខែ មុន 153 តូ សុផល

រាជធានីភ្នំពេញ៖   ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៦ និង ៥០ នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ នៅចំណុចក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៤ ករណី  និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព បញ្ជូនមកកាន់ការិយាល័យមានដូចខាងក្រោម ។

ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោស (  ឆក់ទូរស័ព្ទដៃម៉ាក IPhone6Plus ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២១៩ ផ្លូវលេខ៥១ កែងផ្លូវលេខ៣០៦ ភូមិ៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ   កក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៩ និង០០ នាទី ពីមនុស្សប្រុសមិនស្គាល់អត្តសញ្ញាណ ជនជាតិបារាំង កំពុងដើរ ។

ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក IPhone6 Plus ពណ៌ ខ្មៅ) ប្រព្រឹត្តនៅចំណុចក្រោយព្រះបរមរាជវាំង ផ្លូវលេខ១៨៤កែងផ្លូវលេខ១៩ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៩ និង០០ នាទី ។

ជនរងគ្រោះ

-ឈ្មោះ KIM SEONG HUN ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខM ៥៦៥០៩៤៣៨ មុខរបរ ទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ RS (G០១) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្ភារៈបាត់បង់

-ទូរស័ព្ទដៃម៉ាក IPhone6 Plus ពណ៌ ខ្មៅ

ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចខាងលិចផ្សារបឹងកេងកង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧  ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៩ និង ៣០ នាទី ពីមនុស្សប្រុសម្នាក់ជនជាតិចិន ។

ករណីទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក IPhone៥ ពណ៌ ខ្មៅ) ប្រព្រឹត្តនៅចំណុចជិតរោងភាពយន្តលុច្ស ផ្លូវព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២២ និង ០០ នាទី ពីមនុស្សប្រុសម្នាក់ជនជាតិបារាំង ។

ជនសង្ស័យ ទី០១ឈ្មោះ ណេត ដារិទ្ធ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សារដែក ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

២-ឈ្មោះ លី សក្ករ៉េត ហៅ ហ្សាន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះលេខ១៩៩៥ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

៣-ឈ្មោះ ជិន កុសល ភេទ ប្រុស អាយុ ១៨ ឆ្នាំជនជាតិ ខ្មែរ សិស្សវិទ្យាល័យទួលទំពូងស្នាក់នៅផ្ទះលេខ២៣៤ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

មធ្យោបាយធ្វើសកម្មភាព ម៉ូតូម៉ាក Suzuki Nex ពណ៌ ស សេរីឆ្នាំ ២០១៤ លេខតួ ៣១៣៣០១-លេខម៉ាស៊ីន ៣១៣៣៥៣ ពាក់ស្លាកលេខ ១FG-៧១៨១ ចាប់យកពីឈ្មោះ ណេត ដារិទ្ធ   

ម៉ូតូរបស់ ជនសង្ស័យម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត ២០១២ ពាក់ស្លាកលេខ ក្រចេះ ១B ២៣៨៥ ចាប់យកពីឈ្មោះ ជិន កុសល។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ