ព្រឹតិ្តការណ៍ថ្មីៗ

វាយប្លន់ជនបរទេសម្នាក់​ បណ្ដាលឲ្យ​របួសធ្ងន់​ ខណៈពេលចេញពីដកលុយទូATM នៅជិត​វាលព្រះមេន​ (កណ្ដាល​ក្រុងភ្នំពេញ​)

3 ខែ មុន 687 តូ សុផល

រាជធានីភ្នំពេញ៖ ជនបរទេស​ម្នាក់របួសបែកមុខខ្ទេច ខណៈពេលដែលចេញពីដកលុយទូATM ត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះម៉ូតូធំ វាយប្លន់យកអស់ពីខ្លួន ។

ករណីវាយប្លន់ជនបរទេសនេះបានកើតឡើងកាលពីវេលាម៉ោង០៤ទាបភ្លឺ​ ឈានចូលថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨​នេះ ត្រង់ចំណុចជាប់​វាលព្រះ​មេន ជិតសារមន្ទីរជាតិ តាមបណ្តោយផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ជនបរទេស​រងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។

បើយោងតាមសាក្សីដែលឃើញ​ហេតុការណ៍​ផ្ទាល់បានរៀបរាប់ប្រាប់ភ្នាក់ងារ TNN យើងដឹងថា នៅមុនពេលកើតហេតុ​ គេឃើញជនបរទេសរងគ្រោះដើរចូលទៅដកលុយនៅក្នុងទូATM មួយនៅតាមបណ្ដោយផ្លូវ១៧៨ លុះពេលដើរចេញមកវិញខណៈជនបរទេសរូបនោះ កំពុងស្រវឹងផង ស្រាប់តែគេឃើញមានត្រូវជនមិនស្គាល់មុខមួយក្រុម ជិះម៉ូតូធំ មកពីក្រោយ ធ្វើសកម្មភាពវាយទៅលើជនបរទេសរូបនោះហើយប្លន់យកលុយនិងសំភារះអស់ពីខ្លួន ភ្លាមនោះជនបរទេសរងគ្រោះ បានស្រែកឆោឡោអោយគេជួយដែរ តែគ្មាន​អ្នកណាហ៊ានជួយឡើយដោយមិនផ្លូវមានសភាពរៀងស្ងាត់ទៀតផង សាក្សីឃើញដូច្នេះក៏បានរាយការណ៍ប្រាប់ទៅវិទ្យុABC សុំការអន្តរាគមន៍ពីសមត្ថកិច្ច ។

សាក្សីបន្ថែមទៀតថា​លុះមួយសន្ទុះក្រោយទើបឃើញសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ហើយក៏ឃើញជនបរទេសម្នាក់ទៀត ត្រូវជនបរទេសរងគ្រោះស្រែកឱបជើង រួចសួរនាំអីទៅនិយាយស្ដាប់គ្នាមិនបានទេ បន្តិចក្រោយមកក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់កន្លែងកើតហេតុដែរ ហើយបានប្រាប់ថាពួកយើងជាអ្នកសារព័ត៌មាន ហើយក៏សួរនាំស្រាប់តែជនបរទេសដែលឈរនោះ ប្រើពាក្យសំដី​អសុរោះ​មកលើក្រុមអ្នកសារព័ត៌មានយើងហើយក្រវាត់ដៃត្រូវ​ទូរស័ព្ទដែលយើងកំពុងថតនោះធ្លាក់ទៅដីទៀត បណ្ដាលឲ្យ​បែកអេក្រង់​ផងដែរ តែដោយសារយប់មើលមិនសូវឃើញ ទើបគិតថាមិនអី។ បន្តិចក្រោយមកដោយជនបរទេសដែលឈរនោះ បានអះអាងថាគាត់គ្រាន់តែជិះកាត់ឃើញប៉ុណ្ណោះ​ តែជនបរទេសរងគ្រោះនៅតែខំប្រឹងព្យាយាមឱបជើងជាប់ជនបរទេសដែលឈរនោះ មិនព្រមអោយចេញទៅណា​ទេ តែដោយសារតែជនបរទេសរងគ្រោះមានរបួសច្រមុះខ្លាំងពេកនិងស្រវឹងផងនោះ ក៏បានសន្លប់បាត់ទៅ ទើបដែលឈរនោះ ឡើងជិះម៉ូតូធំចេញទៅបាត់ស្រមោល។

ក្រោយពេលកើតហេតុ​សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើត​ រួចទាក់ទងហៅរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត មកកន្លែងកើតហេតុ រួចសមត្ថកិច្ចជិះចេញទៅបាត់ បន្សល់​ទុក​តែជនរងគ្រោះអោយរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះប៉ុណ្ណោះ​ មុនដឹកយកទៅ​សង្គ្រោះ​ អ្នកបើកបរ​រថយន្តសាមុយ​បានសួរក្រុមអ្នកសារព័ត៌មានយើងថា​ អុញបង​ សមត្ថកិច្ចគាត់ទៅណាអស់ហើយ​ ម៉េចអត់មកតាមជនរងគ្រោះចឹង? ហើយក្រុមអ្នកសារព័ត៌មានក៏ឆ្លើយប្រាប់វិញថា សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ជ័យជំនះបានជ័យចេញទៅបាត់អស់ហើយ​ ពេលឃើញរថយន្តសាមុយបងមកដល់ភ្លាមនោះ​ ទើបអ្នកបើកបររថយន្តថា​ យី! សមត្ថកិច្ចម៉េចធ្វើការអោយតែរួចពីដៃចឹង​ រួចបើកដឹកជនបរទេសរងគ្រោះទៅសង្គ្រោះបាត់ទៅ៕ (ម៉េង-AhBoYz)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ