ព្រឹតិ្តការណ៍ថ្មីៗ

ឆ្លងចរន្តអគ្គីសនីឆាបឆេះអាគារសិប្បកម្មតុកទូរមួយកន្លែងនៅខណ្ឌ ច្បារអំពៅ

3 ខែ មុន 157 តូ សុផល

ភ្នំពេញ ៖ អាគារសិប្បកម្មតុកទូរមួយកន្លែងត្រូវបានអគ្គីភ័យលេបត្របាក់តុកទូរអស់ជាច្រើន តុកកៅអី បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ ដូចសមត្ថកិច្ចចុះមកអន្តគមន៏ នៅវេលា ម៉ោង៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃ សុក្រទី ១៧ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៣៦៩ នៅក្នុងភូមិ កោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

អ្នកគ្រប់គ្រងសិប្បកម្មបានប្រាប់ឲ្យដឹងថា
អាគារសិប្បកម្ម គ្មានលេខ ផ្លូវ៣៦៩ ទំហំ ១០ម៉ែត្រគុណនិង ៩០ម៉ែត្រ ជញ្ជាំងថ្ម ប្រកស័ង្កសី ផ្ទាល់ដី។

តាមប្រភពកម្មករដែលដេកក្នុងសិប្បកម្មនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងគេឃើញផ្សែងហុយចេញពីអាគាជាន់លើ ថ្នើហើយក៏ មានអណ្តាតភ្លើងឆាបឆេះឡើងក៏នាំគ្នាយកទឹកចះ ដោយសាភ្លើងឆេះខ្លាំងពេក ក៏បានហៅសមត្ថកិច្ចឲ្យជួយទាក់ទងទៅឡានទឹកឲ្យមកបាញ់ទឹកពន្លត់។សំណាងល្អឡានទឹកមកបាញ់ទប់ស្កាត់ទាន់ត្រឹមតែឆេះអស់ ប្រហែល២០ភាគរយ មិនបណ្តាលឲ្យឆ្លងដល់ផ្ទះដ៏ទៃទៀត។
ប្រភពដដែលបានបន្តទៀតថាមានស្រីនិង ប្រុសជាច្រើនអ្នក ដេកចាំក្នុងអាគានេះ ដោយមិនបានបិតប៉ារ៉ែតភ្លើង ហើយនៅម៉ោងកើតហេតុខាងលើក៏ស្រាប់តែឆ្លងចរន្ធអគ្គីសនី ឃើញភ្លើងឆេះថ្នើខាងលើជាន់ទី១ បងប្អូន កម្មករក៏ចេញមកខាងក្រៅហៅគេហៅឯងឲ្យជួយ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមកជួយអន្តរគមន៏ក៏ទាក់ទងទៅឡានទឹកចុះមកបាញ់ទឹកពន្លត់ទាន់ពេលវេលា។
ការខូចខាតនូវទ្រព្យសម្បត្តិ ឆេះអស់តុកទូរប្រហែល ២០ទៅ៣០ភាគរយតែប៉ុណ្ណុះការប្រើប្រាស់ឡានទឹកចំនួន៣គ្រឿងគ្រឿង
បាញ់អស់១គ្រឿង រលត់ទៅវិញនៅវេលា ម៉ោង៥និងង៣០ នាទីព្រឹកនៅថ្ងៃដដែល ប្រើរយៈពេលពន្លត់( ៥០នាទីគត់)៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ